អង្គការសហប្រជាជាតិអំពាវនាវអោយអន្តរជាតិជួយឧបត្ថម្ភការអនុវត្តកិច្ចព្រម ព្រៀងសន្តិភាពនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល

(VOVWORLD) - អង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃទី២ ខែកុម្ភៈ បានអំពាវនាវអោយ មានការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលទើបនឹងបានសម្រេចបានរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលជាមួយក្រុមប្រដាប់អាវុធទាំង១៤នៃប្រទេសនេះ។

  អគ្គលេខាធិការរងនៃ អ.ស.បទទួលបន្ទុកសកម្មភាពសន្តិភាពលោក Jean Pierre Lacroix បានអំពាវ នាវអោយពិភពលោករួមគ្នាធ្វើសកម្មភាពដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។

        ក្រុមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប (MINUSCA) បានដកស្រង់សម្ដី របស់សមាជិកនៃសហភាពអាហ្វ្រិកអំពីសន្តិភាពនិងសន្តិសុខលោក Smail Chergui ដែលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការដ៏សកម្មរវាងភាគី នានានៅជំនួបចរចាហើយសង្កត់ធ្ងន់ថា នេះជាថ្ងៃអស្ចារ្យមួយចំពោះប្រជាជននៃ សាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលគ្រប់រូប។

        លោក Firmin Ngrebad ប្រធានក្រុមចរចានៃរដ្ឋាភិបាលសាធារណៈរដ្ឋ អាហ្វ្រិកកណ្ដាលបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការលុបចោលការមន្ទិលសង្ស័យ របស់ក្រុមប្រដាប់អាវុធចូលរួមកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ព្រមទាំងសង្កត់ ធ្ងន់ថា ការគាំទ្ររបស់ប្រជាជននៃប្រទេសនេះចំពោះកិច្ចព្រមព្រៀងពោលខាង លើនឹងអនុញ្ញាតិអោយសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាលឈានដល់ផ្លូវសម្រុះ សម្រួល ផ្សះផ្សានិងអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ