អង្គការសហប្រជាជាតិអំពាវនាវឱ្យវិនិយោគទឹកប្រាក់ចំនួន ១០០ ពាន់​លានដុល្លារ​អាមេរិក ជំរុញឌីជីថលភាវូបនីយកម្មនៅប្រទេសក្រីក្រ

(VOVWORLD) - យរដ្ឋាភិបាល និងសហគ្រាសសន្យាអនុវត្តន៍គោលដៅ ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៦ ដើម្បីពន្លឿនដំណើរការនេះ។
អង្គការសហប្រជាជាតិអំពាវនាវឱ្យវិនិយោគទឹកប្រាក់ចំនួន ១០០ ពាន់​លានដុល្លារ​អាមេរិក ជំរុញឌីជីថលភាវូបនីយកម្មនៅប្រទេសក្រីក្រ - ảnh 1មនុស្សម្នានៅជំរំជនភៀសខ្លួនក្នុងទីក្រុង Baidoa (ប្រទេសសូម៉ាលី)។ រូបភាព៖ AFP/VNA

នាថ្ងៃទី ១៨ ឧសភា សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) នៃអង្គការសហប្រជាជាតិបានដាក់ចេញគោលដៅបង្កើនដើមទុនវិនិយោគបីដង សំដៅបង្រួញគម្លាតឌីជីថលភាវូបនីយកម្មរវាងប្រទេសនានា។ តាមនោះ តម្រូវឱ្យរដ្ឋាភិបាល និងសហគ្រាសសន្យាអនុវត្តន៍គោលដៅ ១០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៦ ដើម្បីពន្លឿនដំណើរការនេះ។

ទិន្នន័យរបស់ ITU បានបង្ហាញថាមនុស្សប្រហែល ២,៧ ពាន់លាននាក់នៅលើពិភពលោកមិនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតនាឆ្នាំ ២០២៣។ ITU បានព្រមានថា គម្លាតអំពីលទ្ធភាពឌីជីថលភាវូបនីយកម្មកំពុងធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតលើពិភពលោក (LDC) រងឱនភាព បើធៀបនឹងប្រទេសដទៃទៀតនៅលើពិភពលោក ដូច្នេះ អំពាវនាវឱ្យបង្កើនប្រភពធនធានដើម្បីធានាលទ្ធភាពប្រើប្រាស់ និងពន្លឿនល្បឿនឌីជីថលភាវូបនីយកម្មនៅ LDC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ