អង្គការសហប្រជាជាតិអំពាវនាវឲ្យ សហប្រតិបត្តិការអន្តរជាតិនិងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព

(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីរាំងខ្ទប់រាល់បណ្ដាញឧក្រិដ្ឋកម្មនិងអ្នកជួញដូរគ្រឿងញៀន។ 
អង្គការសហប្រជាជាតិអំពាវនាវឲ្យ សហប្រតិបត្តិការអន្តរជាតិនិងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres

ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ មិថុនា លោក Guterres បានសង្កត់ធ្ងន់ថា"បញ្ហាសាកល្បងគ្រឿងញៀនគឺជាបញ្ហាស្មុគស្មាញបំផុតដែលយើងត្រូវប្រឈមមុខ ដែលមានផលប៉ះពាល់ទូលំទូលាយចំពោះសុខភាព និងវិបុលភាពរបស់គ្រុមគ្រួសារ និងសហគមន៍។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះគឺតម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងទំលំទូលាយ។

នាថ្ងៃដដែលកូឡុំប៊ីដែលជាប្រទេសផលិតកូកាអ៊ីនធំបំផុតរបស់ពិភពលោកបានប្រកាសថាប្រទេសខ្លួននឹងបន្តការបាញ់ថ្នាំគីមីកម្ចាត់ស្មៅនៅតំបន់ដែលដាំ
កូកាអ៊ីន វត្ថុធាតុដើមសម្រាប់ផលិតកូកាអ៊ីនរបស់អង្គការឧក្រិដ្ឋកម្មគ្រឿងញឿន។ក្នុងឱកាសនេះ រដ្ឋាភិបាលស៊ុយអ៊ែតបានប្តេជ្ញាគាំទ្រយុទ្ធនាការជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀននិងចែកចាយគ្រឿងញឿនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ