អង្គការសហប្រជាជាតិអំពាវនាវឲ្យមានប្រតិកម្មសកលលោកដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ

(VOVWORLD) -ពិភពលោកអាចមានសុវត្ថិភាព ប្រសិនបើគ្មានអាវុធនុយក្លេអ៊ែរ។ នេះគឺជាសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងឱកាសអង្គការសហប្រជាជាតិរំលឹកខួបអនុស្សវរីយ៍ទិវាអន្តរជាតិលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែ។
អង្គការសហប្រជាជាតិអំពាវនាវឲ្យមានប្រតិកម្មសកលលោកដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ - ảnh 1 អង្គការសហប្រជាជាតិអំពាវនាវឲ្យមានប្រតិកម្មសកលលោកដើម្បី
កាត់បន្ថយអាវុធនុយក្លេអ៊ែរ

ពិភពលោកអាចមានសុវត្ថិភាព ប្រសិនបើគ្មានអាវុធនុយក្លេអ៊ែរ។ នេះគឺជាសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងឱកាសអង្គការសហប្រជាជាតិរំលឹកខួបអនុស្សវរីយ៍ទិវាអន្តរជាតិលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែ។ ថ្លែងមតិចំពោះពិធីនេះ ដោយមហាសន្និបាតអង្គការសហប្រជាជាតិរៀបចំឡើង លោក Guterres បានឲ្យដឹងថា៖ “ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊េរគឺជាទស្សនៈវិស័យសកល ដែលទាមទារឲ្យមានប្រតិកម្មសកល”។ តាមប្រមុខអង្គការសហប្រជាជាតិថា ទោះបីជាមនុស្សជាតិបានប្រដេញជាប់នូវគោលដៅកសាងពិភពលោកដូច្នេះក្ដី ប៉ុន្តែ នាពេលថ្មីៗនេះបានកើតមានឡើងការសាកល្បងជាច្រើន ក្នុងនោះមានអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ ដូច្នេះ លោក Guterres បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរគឺមានការទទួលខុសត្រូវ ជាពិសេសគឺត្រូវនាំមុខគេដោយមានវិធានការជាក់ស្ដែង ក្នុងនោះ មានទាំងការបោះជំហានដែលបានឯកភាពនៅក្នុងសន្និសីទនានា សំដៅវាយតម្លៃឡើងវិញនូវសន្ធិសញ្ញាហាមឃាតការរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ