អង្គការសហប្រជាជាតិអំពាវនាវឲ្យអាមេរិកនិងរុស្ស៊ីដោះស្រាយរាល់ជម្លោះស្តី អំពី INF

(VOVWORLD) - នាថ្ងៃទី២២ខែតុលា អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Farhan Haq បានឲ្យដឹងថា  អគ្គលេខាធិការ អ.ស.ប លោក Guterres បានអំពាវនាវឲ្យអាមេរិកនិងរុស្ស៊ីដោះស្រាយរាល់ជម្លោះដែលពាក់ព័ន្ធ នឹងសន្ធិសញ្ញាស្តីពីការបំផ្លាញចោលមីស៊ីលរយៈចម្ងាយខ្លីនិងមធ្យម (INF)។
អង្គការសហប្រជាជាតិអំពាវនាវឲ្យអាមេរិកនិងរុស្ស៊ីដោះស្រាយរាល់ជម្លោះស្តី អំពី INF - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Guterres

ថ្លែងមតិទៅកាន់ មជ្ឈដ្ឋានសារព័ត៌មាន លោក Haq បានសង្កត់ធ្ងន់ថា៖ « លោក Guterres ក្តាប់ជាប់បាននូវរាល់អត្ថាធិប្បាយរបស់អាមេរិកដែលពាក់ព័ន្ធនឹងសន្ធិសញ្ញា INF ហើយលោកសង្ឃឹមថាប្រទេសទាំងពីរនឹងរៀបចំជំនួបពិភាក្សាគ្នាដើម្បី ដោះស្រាយការខ្វែងគំនិតទាំងនេះផងដែរ»។

ទន្ទឹមនេះនាថ្ងៃទី២២ខែតុលា វិមាន Kremlin បានប្រកាសថាពិភពលោក នឹងមិនសូវមានសុវត្ថិភាពថែមទៀតប្រសិនបើប្រធានាធិបតីអាមេរិកលោក Donald Trump មានគំនិតដកខ្លួនកិច្ចព្រមព្រៀងស្តិពីការដកចេញពីសន្ធិសញ្ញា INF ។ ថ្លែងមតិទៅ កាន់អ្នកយកព័ត៌មានក្នុងកិច្ចប្រជុំជាប្រចាំ អ្នកនាំពាក្យវិមាន Kremlin លោក Dimitry Peskov បាន ប្រឆាំងជំទាស់ចំពោះការដែលអាមេរិកចោទប្រកាន់ថា ទីក្រុងម៉ូស្គូកំពុងរលោភបំពានលើបទបញ្ញត្តិនានាដែលបានចែងក្នុងសសញ្ញា INF ព្រមទាំងបញ្ជាក់ថា រុស្ស៊ីបាននិងកំពុងគោរពតាមបទបញ្ញត្តិនានា ក្នុងសន្ធិសញ្ញា នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ