អង្គការសហប្រតិបត្តិការឥស្លាមធ្វើការប្រឆាំងជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ាដែលស្នើដោយសហរដ្ឋអាមេរិក

(VOVWORLD) - OIC ដែលតំណាងឲ្យប្រជាជនឥស្លាមជាង ១,៥ ពាន់លាននាក់នៅទូទាំងពិភពលោក បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រទីក្រុងយេរូសាឡិមខាងកើត ដែលជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។

អង្គការសហប្រតិបត្តិការឥស្លាមធ្វើការប្រឆាំងជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ាដែលស្នើដោយសហរដ្ឋអាមេរិក - ảnh 1ទិដ្ឋភាពនៃកិច្ចមួយនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែកុម្ភៈ អង្គការសហប្រតិបត្តិការឥស្លាម (OIC) បានធ្វើការប្រឆាំងជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ាដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមជាមួយនោះក៏បានអំពាវនាវដល់ប្រទេសជាសមាជិកចំនួន ៥៧ មិនគាំទ្រការអនុវត្តឯកសារនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ OIC ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ OIC បានប្រឆាំងជំទាស់នឹងផែនការរបស់អាមេរិកនិងអ៊ីស្រាអែល ពីព្រោះហេតុការនេះមិនបានឆ្លើយតបទៅនឹងគោលបំណងអប្បបរមានិងសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីននោះឡើយ ក៏ដូចជាដើរផ្ទុយទៅនឹងដំណើរការសន្តិភាព។ ទន្ទឹមជាមួយគ្នានោះ OIC ដែលតំណាងឲ្យប្រជាជនឥស្លាមជាង ១,៥ ពាន់លាននាក់នៅទូទាំងពិភពលោកបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រទីក្រុងយេរូសាឡិមខាងកើត ដែលជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីននាពេលអនាគត។ យ៉ាងណាមិញ OIC បានសង្កត់ធ្ងន់ថាសន្តិភាពនឹងទទួលបានតែនៅពេលដែលអ៊ីស្រាអែលបានបញ្ចប់ការកាន់កាប់ក៏ដូចជាដកកងទ័ពរបស់ខ្លួនចេញពីទឹកដីនៃរដ្ឋប៉ាឡេស្ទីន ពោសគឺទីក្រុងយេរូសាឡឹមនិងទឹកដីផ្សេងទៀតរបស់ប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់បន្ទាប់ពីសង្គ្រាមឆ្នាំ ១៩៦៧ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ