អង្គការហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម

(VOVWORLD) - សកម្មភាពប្រើប្រាស់ក៏កើនឡើង ដោយសារកត្តាទីផ្សារត្រូវបានកែលម្អនិងមានការពន្លឿនផលិតកម្ម ហើយនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅត្រីមាសទី ៤ ឆ្នាំ ២០២០។

អង្គការហិរញ្ញវត្ថុអន្តរជាតិវាយតម្លៃពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម - ảnh 1 Standard Chartered ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៣% ក្នុងឆ្នាំ ២០២០ នេះ (រូបថត៖ VGP)

យោងតាមការព្យាករណ៍ របស់ធនា គារ Standard Chartered Bank ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើន ៣% ក្នុងឆ្នាំ ២០២០ នេះហើយនឹងកើនរហូតដល់ ៧,៨% នៅឆ្នាំ ២០២១ ជាពុំខាន។ សកម្មភាពប្រើប្រាស់ ក៏កើនឡើង ដោយសារកត្តាទីផ្សារត្រូវបានកែលម្អ និងមានការពន្លឿន ផលិតកម្ម ហើយនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅត្រីមាសទី ៤ ឆ្នាំ ២០២០ ។

ការព្យាករណ៍របស់ធនាគារ Standard Chartered Bank ក៏ស្របគ្នានឹងការព្យាករណ៍ដែលអង្គការហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត បាននាំចេញមុននេះផងដែរ។ ពោលគឺ នាពេលថ្មីៗនេះធនាគារ United Overseas Bank (UOB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមពេញមួយឆ្នាំ ២០២០ ត្រឹមតែទទួលបាន ២,៨%  ប៉ុណ្ណោះ ប៉ុន្តែនឹងកើនឡើងយ៉ាងខ្លាំងដល់ ៧,១% នៅឆ្នាំ ២០២១។

មុននោះ ធនាគារ HSBC ក៏បានប្រកាសរបាយការណ៍មួយដែលមានឈ្មោះថា “Asia Economics: It’s about stamina” ក្នុងនោះ ក្រុមស្រាវជ្រាវសេដ្ឋកិច្ចរបស់ HSBC បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះនឹងឈានដល់ ២,៦%។ នៅឆ្នាំ ២០២១ ធនាគារ HSBC ជឿជាក់ថា វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃបច្ចេកវិទ្យានិងលំហូរទុន FDI មានស្ថិរភាព។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២១ ត្រូវបានរំពឹងទុកថា នឹងឈានដល់ ៨,១%។ សូមកត់សម្គាល់ថា ដោយសារស្នាដៃទទួលបានលើវិស័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រភពធនធាន នាពេលថ្មីៗនេះ វៀតណាមបានស្ថិតក្នុងក្នុងចំណាត់ថ្នាក់លេខ ១២ នៃសន្ទស្សន៍ថាមពលអាស៊ី ២០២០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ