អង្គការអន្តរជាតិ Orbis ផ្តល់ជំនួយឧត្ថម្ភសំរាប់គំរោងការណ៍ថែទាំភ្នែកនៅខេត្ត Thua Thien Hue


អង្គការអន្តរជាតិ Orbis ផ្តល់ជំនួយឧត្ថម្ភសំរាប់គំរោងការណ៍ថែទាំភ្នែកនៅខេត្ត  Thua Thien Hue  - ảnh 1
អង្គការអន្តរជាតិ Orbis ផ្តល់ជំនួយឧត្ថម្ភសំរាប់គំរោងការណ៍ថែទាំភ្នែកនៅខេត្ត Thua Thien Hue (Image:VNA)

(VOVworld) – អង្គការបង្ការប្រេឆាំងនឹងខ្វាក់អន្តរជាតិ Orbis នឹងផ្តល់ ជំនួយ
ឧបត្ថម្ភសំរាប់ខេត្ត Thua Thien Hue  (ភាគកណ្ដាលវៀតណាម) គំរោងការណ៍
ថែទាំភ្នែកជាច្រើន ជាពិសេសគឺ​ជាគំរោងការណ៍ “មន្ទីរពេទ្យ Orbis នៅទីក្រុង
Hue” ដែលនឹងត្រូវបានអនុវត្តនាដើមឆ្នាំ ២០១៥។ គំរោងការពោលខាងលើ
មានប្រភពទុន សរុបចំនួន ៤,៨ ពាន់លានដុង ក្នុងនេះ អង្គការ Orbis ផ្តល់ប្រាក់
ទុនជំនួយ ឥតសំណងចំនួន ៤,៤ ពាន់ដុង។ គំរោងាករនេះនឹងត្រូវបានអនុវត្តនៅ
 ទីរួមស្រុក Huong Thuy ទីក្រុង Hue។ ក្រៅពីនោះ អង្គការ   Orbis បានផ្តល់ជំនួយ
ឲ្យ ខេត្ត Thua Thien Hue  គំរោងការណ៍ “អភិវឌ្ឍន៍សេវ៉ាកម្មថែទាំភ្នែករបស់
កុមារនៅ បណ្ដាខេត្តភាគខាងជើងវៀតណាម” ដោយមានប្រភពទុនឥតសំណង
សរុប ២២,៦ ពាន់លានដុង។ គំរោងការនេះនឹងត្រូវបានអនុវត្តដល់ខែមិថុនាំឆ្នាំ
 ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ