អង្គភាពអាជីវកម្មជាង ៣០០ បានចូលរួមក្នុងពិព័រណ៌អន្តរជាតិ Vietbuild Da Nang

(VOVWORLD) -   នាព្រឹកថ្ងៃទី ១៥ ខែឧសភា នៅមជ្ឈ មណ្ឌលតាំងពិព័រណ៍ Da Nang ក្រសួងសំណង់វៀតណាម បានរួមសហការ ជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដើម្បីបើកពិព័រណ៌អន្តរជាតិ Vietbuild Da Nang។ ការតាំងពិព័រណ៍នេះ បានទាក់ទាញស្តង់ទំនិញជាង ១.០០០ ស្តង់ មកពីអង្គភាពជាង ៣០០ ទាំងក្នុងស្រុកនិងបរទេសចូលរួមផងដែរ។

អង្គភាពអាជីវកម្មជាង ៣០០ បានចូលរួមក្នុងពិព័រណ៌អន្តរជាតិ Vietbuild Da Nang  - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងសំណង់ថ្លែងមតិក្នុងពិធី

ពិព័រណ៌អន្តរជាតិ Vietbuild Da Nang នៅឆ្នាំនេះ មានផលិតផលដ៏សម្បូរបែបជាច្រើនក្នុងវិស័យសំណង់ - សម្ភារសំណង់ បច្ចេកវិទ្យា Smarthome - ឧបករណ៍អគ្គិសនី; ការតុបតែងគ្រឿងសង្ហារឹមជាដើម។ លោក Nguyen Dinh Hung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរៀបចំពិព័រណ៌អន្តរជាតិ Vietbuild បានឲ្យដឹងថា៖ “លក្ខណៈពិសេសជាងបណ្តាឆ្នាំ នោះគឺជាការបោះជំហានដ៏សំខាន់អំពីទ្រង់ទ្រាយ។ ពោល គឺ ក្នុងប៉ុន្មានឆ្នាំមុនមានស្តង់ប្រមាណពី ៧០០ ទៅដល់ ៨០០ ស្តង់ តែប៉ុណ្ណោះ បន្តែ ក្នុងឆ្នាំនេះ មានជាង ១.០០០ ស្តង់ដែលសម្បូរបែបលើគ្រប់វិស័យ។  ការតាំងពិព័រណ៍ឆ្នាំនេះ យើងខ្ញុំបាននាំមកនូវសម្ភារៈដែលស្និទ្ធស្នាលជាមួយបរិស្ថាន វត្ថុធាតុដើមសន្សំសំចៃ និងជិតស្និទ្ធជាមួយបរិស្ថាន។ មានវិនិយោគិនជាច្រើន តាមរយៈពិព័រណ៍ Vietbuild បានរកឃើញទីផ្សារនៅវៀតណាម ដើម្បីបើករោងចក្រ ជំរុញការពន្លឿនពាណិជ្ជកម្មនិងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ”។

ពិព័រណ៌អន្តរជាតិ Vietbuild Da Nang បានអូសបន្លាយរហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ