អង្គភាពអាជិវកម្មដាណឺម៉ាកចង់វិនិយោគចូលក្នុងទីក្រុងហូជីមិញ

អង្គភាពអាជិវកម្មដាណឺម៉ាកចង់វិនិយោគចូលក្នុងទីក្រុងហូជីមិញ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញមលោក Le Hoang Quan ទទួលជួបសន្ទនា ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក់លោក Mogens Jensen
(រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២១ មករា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាមលោក Le Hoang Quan បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងសហប្រតិបតិ្តការអភិវឌ្ឍន៍ដាណឺម៉ាក់លោក
 Mogens Jensen។នៅជំនួបនេះ លោក Le Hoang Quan បានឲ្យដឹងថា ចាប់តាំងពី ដាណឺម៉ាក់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមកាលពីឆ្នាំ១៩៧១មក ដាណឺម៉ាក់ជានិច្ចកាលលៃទុកឲ្យវៀតណាមការយកចិត្តទុកដាក់ គាំទ្រ ជា ពិសេសគឺដាណឺម៉ាកជាប្រទេស១ក្នុងចំណោមប្រទេសអឺរុបដែលជួយឧបត្ថម្ភ យ៉ាងសកម្មសំរាប់វៀតណាមក្នុងវិស័យថែទាំសុខភាពសង្គម បំរ៉ែបំរួលអាកាស ធាតុនិងការពារបរិស្ថាន។ក្នុងទំនាក់ទំនងដ៏ល្អប្រើររវាងប្រទេសទាំង២ ទីក្រុង ហូជីមិញនិងដាណឺម៉ាកក៏មានទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើន
ទៀតដែរ។ នាបច្ចុប្បន្នមានគំរោងការណ៍ចំនួន៤៩របស់វិនិយោគិនដាណឺម៉ាក
នៅទីក្រុង ហូជីមិញដោយមានតំលៃវិនិយោគសរុបចំនួន៦០លានដុល្លាអាមេរិក
។ លោករដ្ឋមន្រ្តី Morgens Jensen បានសម្ដែងជំនឿជាក់ថា ក្នុងបណ្ដាឆ្នាំខាងមុខ
 នេះ នឹងមានអង្គភាពអាជីវកម្មដាណឺម៉ាកជាច្រើនជាងទៀតមកវិនិយោគនៅ ទីក្រុងហូជីមិញក្នុងវិស័យសុខាភិបាល អប់រំ បរិស្ថានបៃតងនិងស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ