អង្គភាពអាជីវកម្មថៃជាច្រើនស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម

អង្គភាពអាជីវកម្មថៃជាច្រើនស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម - ảnh 1
អង្គភាពអាជីវកម្មថៃឧទ្ទេសនាមផលិតផលនៅវេទិការ

(VOVworld) - ក្នុងចំណោមប្រទេសនិងតំបន់ដែនដីជាង១០០ដែលវិនិយោគនៅ
វៀតណាម ថៃឈរលំដាប់ថ្នាក់ទី១០ដោយមានគំរោងការណ៍ចំនួន២៧០ជាមួយ ទុនសរុបចំនួន៦,៦ពាន់លានដុល្លាអាមេរិក។ចំពោះអង្គភាពអាជីវកម្មថៃ វៀតណាម
កំពុងជាទីផ្សារធំ១ដោយមានចំនួនប្រជាជន៩០លាននាក់ ស្ថានភាពនយោបាយ
ស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ដោយឥតឈប់ឈរនិងចំណាយលើពលករនាបច្ចុប្បន្ន
ស្មើរនឹងពាក់កណ្ដាលនៅថៃតែប៉ុណ្ណោះ។ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ អង្គភាពអាជី
វកម្មថៃជាច្រើនមកកាន់វៀតណាមស្វែងរកឱកាសវិនិយោគ។ថ្លែងមតិនៅវេទិការ
ពាណិជ្ជកម្មវៀតណាម-ថៃ នាព្រឹកថ្ងៃទី៨ កក្កដា នៅទីក្រុងហូជីមិញលោក Nguyen
 The Hung នាយករងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាមបានឲ្យដឹងថា៖

“អង្គភាពអាជីវកម្មថៃមានលទ្ធភាពវិនិយោគ បើកទូលាយការធ្វើអាជីវកម្មនៅវៀត
ណាមច្រើនជាងអង្គភាពអាជីវកម្មវៀតណាមនៅថៃ។ដោយសារអង្គភាពអាជីវ
កម្មថៃមានគ្រឹះស្ថានអភិវឌ្ឍន៍រឹងមាំជាងនិងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងពី
រដ្ឋាភិបាល។ប៉ុន្តែអង្គភាពអាជីវកម្មវៀតណាមនឹងរៀនសូត្របានបទពិសោធន៍
ជាច្រើនពីអង្គភាពអាជីវកម្មថៃក្នុងដំណើរការសមាហរណកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ