អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ

អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1
អង្គភាពអាជីវកម្មវៀតណាមនិង រ៉ូម៉ានីជម្រុញកិច្ចសហប្រតិបត្តិការ

(VOVworld)-នៅក្នុងវេទិកាអង្គភាពអាជីវកម្មវៀតណាម- រ៉ូម៉ានីដែលប្រព្រឹត្តទៅ
 នាព្រឹកថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ តំណាងចូលរួមបានពិនិត្យថា វៀត
ណាមនិង រ៉ូម៉ានីមានទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីយូរអង្វែង ប៉ុន្តែតម្លៃ
ប្រាក់ពាណិជ្ជកម្មទ្វេភាគីនៅមិនសក្តិសមនឹងសក្កានុភាពនៃភាគីទាំងពីរនៅឡើយ។
ស្តីពីផែនការសហប្រតិបត្តិការនាពេលខាងមុខ លោក Nguyen Quang Vinh អគ្គលេ
ខាធិការរងនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បាន ឲ្យដឹងថា៖

“ចំពោះ រ៉ូម៉ានីវិញ សភាពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី
មួយ ដែលសន្យារួមសហការជួយឧបត្ថម្ភសហគ្រាសឲ្យរៀបចំសកម្មភាព ជាក់ស្តែង
ច្រើនថែមទៀត ដូចជា វេទិកាអង្គភាពអាជីវកម្មនិងកិច្ចសន្ទនាស្តីពីបរិ យាកាសនិង
គោលនយោបាយវិនិយោគ​ ចែករំលែកបទពិសោធន៍លើបណ្តា វិស័យជាប្រៀបខ្លាំង
របស់វៀតណាមនិង រ៉ូម៉ានីផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ