អង្គភាពអាជីវកម្មវៀតណាមរួមដំណើរជាមួយប្រជាកសិករកម្ពុជា
![អង្គភាពអាជីវកម្មវៀតណាមរួមដំណើរជាមួយប្រជាកសិករកម្ពុជា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_05_29/ca_mau_kvez.jpg) |
អង្គភាពអាជីវកម្មវៀតណាមរួមដំណើរជាមួយប្រជាកសិករកម្ពុជា (VOV) |
Vovworld-ក្នុងពិធីបង្ហាញមុខជាផ្លូវការផលិតផលជីគីមី Dam Ca Mau នៅ
ទីផ្សារកម្ពុជាដែលបានរៀបចំនាយប់ថ្ងៃទី២៨ឧសភានៅរាជធានីភ្នំពេញ ឧបនាយក
រដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាលោកស្រីម៉ែនសំអនបានវាយតំលៃខ្ពស់ការរួមចំណែក
របស់អង្គភាអាជីវកម្មវៀតណាមដែលវិនិយោគនៅកម្ពុជាចំពោះបុព្វហេតុអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនៃប្រទេសនេះនិយាយរួមនិងរបស់ក្រុមហ៊ុនជីគីមីប្រេងឧស្ម័ន Ca
Mau (PVCFC) ចំពោះការអភិវឌ្ឍន៍កសិកម្មនៅកម្ពុជានិយាយដោយឡែក។ ថ្លែងមតិ
នៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីម៉ែនសំអនបានសង្ឃឹមថា ដោយផលិតផលគុណភាព
ខ្ពស់ PVCFC នឹងរួមដំណើរជាមួយប្រជាកសិករកម្ពុជា រួមចំណែកធ្វើឡើងរដូវ
អំណោយផលធានាសំរាប់ការអភិវឌ្ឍន៍ដ៏និរន្តរភាពស្និទ្ធស្នាលជាមួយបរិស្ថាននៃ
ខឿនកសិកម្មកម្ពុជា៕