អង្គភាពអាជីវកម្មអាមេរិកស្វែករកឱកាសវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាម

អង្គភាពអាជីវកម្មអាមេរិកស្វែករកឱកាសវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាម - ảnh 1
អង្គភាពអាជីវកម្មអាមេរិកស្វែករកឱកាសវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាម(TTXVN)

(VOV)_នាព្រឹកថ្ងៃទី២ មិថុនា នៅរដ្ឋធានីហាណូយ សមាជិកការិយាល័យនយោបាយ
 និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានមានជំនួបសន្ទនាជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់របស់អង្គភាពអាជីវ
កម្មអាមេរិក  ដែលកំពុងមកបំពេញទស្សន​កិច្ចការងារនៅវៀតណាម។ នេះគឺជាបណ្ដា អង្គភាពអាជីវកម្មធំៗនៅអាមេរិក ធ្វើ​សកម្មភាពលើបណ្ដាវិស័យដូចជា៖  ធានារ៉ាប រង ថាមពល អប់រំ និងបណ្ដុះ​បណ្ដាលជាដើម។ គណប្រតិភូនេះត្រូវបានក្រុមប្រឹក្សារ
អាជីវ កម្មអាមេរិក-អាស៊ាន អញ្ជើញមកវៀតនាម ដើម្បីចូលរួមការពិភាក្សាជាមួយ រដ្ឋាភិបាល ក៏ដូចជា សហគមន៍អង្គភាពអាជីវកម្មវៀតណាម សំដៅជំរុញកិច្ចសហ
ប្រតិបត្តិ​ការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជំរុញដំណើការចរចារស្ដីពីកិច្ចព្រមព្រៀង ដៃគូរអន្តរប៉ាស៊ីហ្វីក។ នៅទីនេះ លោក Nguyen Thien Nhan និងថ្នាក់ដឹក​នាំ​អង្គភាព
អាជីវកម្ម​អាមេរិក បានពិភាក្សា​អំពីសភាពការណ៍​សេដ្ឋកិច្ច​វៀតណាម​ ឱកាសវិនិយោគ  អាជីវកម្មនៅវៀត​ណាម ការកសាងអា​ស៊ាន​មួយមានលក្ខណះតភ្ជាប់ និងធ្វើសមាហរណ កម្មខ្ពស់ជាង ឆ្ពោះទៅការក​សាងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ