អង់គ្លេស និងជប៉ុនអះអាងសារជាថ្មីអំពីការគាំទ្រ JCPOA

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានជួបពិភាក្សារងារជាមួយសមភាគីអង់គ្លេស លោក Boris Johnson។
អង់គ្លេស និងជប៉ុនអះអាងសារជាថ្មីអំពីការគាំទ្រ JCPOA - ảnh 1រោងចក្រនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ (internet) 

នាថ្ងៃទី ២១ ឧសភា នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ និងអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G20) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Buenos Aires (អាហ្សង់ទីន) នោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានជួបពិភាក្សារងារជាមួយសមភាគីអង់គ្លេស លោក Boris Johnson។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព សហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬហៅថា៖ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ទោះបីជាអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះក៏ដោយ។

នាថ្ងៃដដែល លោក Johnson បានព្រមានអំពីកិច្ចពិភាក្សាការងារស្ដីពីបញ្ហានុយក្លែអ៊ែរអ៊ីរ៉ង់ជាមួយលក្ខខ័ណ្ឌយ៉ាងតឹងរ៉ឹង ដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donaul Trump កំពុងប្រដេញតាម ដែលពិបាកសម្រេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ