អង់គ្លេស និងសហភាពអឺរ៉ុប ព្យាយាមឈានដល់កិច្ចព្រមព្រៀងស្តីពីអៀរឡង់ខាងជើង

(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប (EC)លោកស្រី Ursula Von Der Leyen បានមកដល់ចក្រភពអង់គ្លេសនៅថ្ងៃទី ២៧ ខែកុម្ភៈ ដើម្បីបន្តស្វែងរកដំណោះស្រាយលើបញ្ហាអៀរឡង់ខាងជើង ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Rishi Sunak។

អង់គ្លេស និងសហភាពអឺរ៉ុប ព្យាយាមឈានដល់កិច្ចព្រមព្រៀងស្តីពីអៀរឡង់ខាងជើង - ảnh 1ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបកំពុងព្យាយាមស្វែងរកដំណោះស្រាយអំពីអៀរឡង់ខាងជើង (រូបថត៖ AFP/TTXVN)

មួយថ្ងៃមុនដំណើរទស្សនកិច្ចនេះ EC និងចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសរួមគ្នា។ តាមនោះ ភាគីទាំងពីរកំពុងស្វែងរកការបង្កើតការផ្លាស់ប្តូរដែលអាចនាំមកនូវដំណោះស្រាយជាក់ស្តែង និងរួម ចំពោះកិច្ចព្រមព្រៀងដ៏ស្មុគស្មាញនេះ។ ពិធីសារអៀរឡង់ខាងជើង គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចព្រមព្រៀង Brexit (ការសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប (EU) របស់ចក្រភពអង់គ្លេស) ដែលអនុញ្ញាតឱ្យអៀរឡង់ខាងជើងស្ថិតក្នុងទីផ្សារទំនិញតែមួយរបស់ EU ដើម្បីជៀសវាងព្រំដែនរឹងនៅលើកោះអៀរឡង់។   ទីក្រុងឡុងដ៍ និងទីក្រុងប្រ៊ុចសែលបានពន្លឿនការចរចារវាងភាគីទាំងពីរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់កាត់បន្ថយផលប៉ះពាល់នៃពិធីសារអៀរឡង់ខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ