អង់គ្លេស បារាំងនិងអាល្លឺម៉ង់កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះ ការបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត

(VOVWORLD) - នាថ្ងៃទី១៤ខែតុលា អង់គ្លេស បារាំង និងអាល្លឺម៉ង់បានអំពាវនាវឲ្យ ប្រទេស អារ៉ាប៊ីសាអូឌីតនិងទួរគីបើកការធ្វើស៊ើបអង្កេតចំពោះការបាត់ខ្លួនរបស់អ្នក លាសែត Jamal Khashoggi ព្រមទាំងអះអាងថានេះគឺរឿងក្តីយ៉ាងធ្ងន់ធ្ងរ។
អង់គ្លេស បារាំងនិងអាល្លឺម៉ង់កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះ ការបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត - ảnh 1 អង់គ្លេស បារាំងនិងអាល្លឺម៉ង់កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះ ការបាត់ខ្លួនរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves Le Drian និងសមភាគីអាល្លឺម៉ង់ លោក Heiko Maas បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការស៊ើបអង្កេតគួរឱ្យ ទុកចិត្តមួយសំដៅទៅស្វែងរកការពិតក៏ដូចជាតួរអង្គដែលឈរនៅក្រោយខ្នងនៃ ការបាត់ខ្លួនរបស់អ្នកកាសែត Jamal Khashoggi ផងដែរ។ រដ្ឋមន្រ្តីការបរទេស ទាំងនេះក៏សង្ឃឹមថាប្រទេសអារ៉ាប៊ីសាអូឌីតនឹងឆ្លើយតបឲ្យបានពេញលេញនិង ជាក់ស្តែងអំពីបញ្ហានេះ។

គួរបញ្ជាក់ថា អ្នកសាសែត Jamal Khashoggi មានលេខិតឆ្លងដែនជាជនជាតិ អារ៉ាប៊ីសាអ៊ូឌីនិងរស់នៅសហរដ្ឋអាមេរិក ត្រូវបានបាត់ខ្លួនចាប់តាំងពីថ្ងៃទី ២ ខែតុលាបន្ទាប់ពីស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលបាន បំពេញបែបបទសុំការរៀបការជាមួយស្ត្រីទួរគីម្នាក់។  យោងតាមប្រភពព័ត៌មាន ដែលមិនទាន់បញ្ជាក់ច្បាស់បានអះអាងថាអ្នកកាសែត Jamal Khashoggi ប្រហែលជាត្រូវសម្លាប់នៅស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅទីក្រុង អ៊ីស្តង់ប៊ុល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ