អង់គ្លេសចាប់ផ្ដើមបោះឆ្នោតមូលដ្ឋាន

(VOVWORLD) -គណបក្សអភិរក្សនិយមរបស់លោកស្រីបានបាត់បង់អាសនៈក្នុងរដ្ឋសភា បន្តាប់ពីការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំទៅមិញ
អង់គ្លេសចាប់ផ្ដើមបោះឆ្នោតមូលដ្ឋាន - ảnh 1 អង់គ្លេសចាប់ផ្ដើមបោះឆ្នោតមូលដ្ឋាន

នាថ្ងៃទី ៣ ឧសភាអ្នកបោះឆ្នោតអង់គ្លេសបានចាប់ផ្ដើមទៅបោះឆ្នោតក្នុងការបោះឆ្នោតមូលដ្ឋាន ដើម្បីជ្រើសតាំងសមាជិកថ្មីនៃក្រុមប្រឹក្សាមូលដ្ឋាន។ ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាការសាកពិសោធន៍ជាលើកដំបូងចំពោះនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ខណៈពេលដែលគណបក្សអភិរក្សនិយមរបស់លោកស្រីបានបាត់បង់អាសនៈក្នុងរដ្ឋសភា បន្តាប់ពីការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំទៅមិញ។

គណបក្សអភិរក្យនិយមរបស់លោកស្រី Theresa May នឹងប្រជែងជាមួយគណបក្សប្រឆាំង ដើម្បីដណ្ដើមយកអាសនៈចំនួន ៣២ នៃក្រុមប្រឹក្សាមូលដ្ឋាននៅទីក្រុងឡុងដ៏ ដែលជាទីកន្លែងត្រូវបានចាត់ទុកជាកំពេងរបស់គណបក្សនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ