អង់គ្លេសដាស់តឿន EU ផ្លាស់ប្ដូរទស្សនៈក្នុងការចរចាក្រោយ Brexit

(VOVWORLD) - បន្ទាប់ពីជុំចរចាចំនួន ៣ ដងស្ដីពី កិច្ចព្រមព្រៀងក្រោយ Brexit ដែលបានប្រារព្ធធ្វើឡើងចាប់តាំងពីដើមឆ្នាំ ២០២០ មក ភាគីអង់គ្លេសនិង EU នៅតែមិនទាន់ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាមួយ ដោយសាមានការខ្វែងគំនិតគ្នាដ៏ជ្រាលជ្រៅ។

ឆ្លើយសំនួររបស់គណៈកម្មការ Brexit នៃសភាអង់គ្លេសនាថ្ងៃទី ២៧ ឧសភា ថា តើអង់គ្លេសនឹងទន្ទឹមរង់ចាំភាគី សហភាពអឺរ៉ុប (EU) នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រចរចាដែរឬអត់នោះ ប្រធានក្រុមចរចារបស់រដ្ឋាភិបាលអង់គ្លេសលោក David Frost បានចាត់ទុកថា នេះគឺជាប្រការចាំបាច់ដែលត្រូវតែមាន ប្រសិនបើភាគីទាំងពីរមានបំណងចង់ទទួលបាន កិច្ចព្រមព្រៀង។ លោក David Frost បាន សង្កត់ធ្ងន់ថា៖ “សហភាពអ៊ឺរ៉ុបមានយុទ្ធសាស្រ្តចរចារជាផ្លូវការយ៉ាងច្បាស់លាស់ ហើយនេះគឺជារបៀបចរចារបស់ពួកគេ។  តាមទស្សនៈរបស់យើងខ្ញុំ គឺ យុទ្ធសាស្ត្រនេះមានចំណុចសំខាន់ៗមួយចំនួន ដែលមិនសមស្រប ដើម្បីបង្កើតកិច្ចព្រមព្រៀង ដែលត្រូវបានរដ្ឋាភិបាលអង់គ្លេសយល់ព្រម។ ហេតុដូច្នេះហើយ ខ្ញុំគិតថា EU ចាំបាច់ត្រូវផ្លាស់ប្ដូរទស្សនៈរបស់ខ្លួន ទើបទទួលបានកិច្ចព្រមព្រៀងបែបនេះ”។

បច្ចុប្បន្ននេះបន្ទាប់ពីជុំចរចាចំនួន ៣ ដងស្ដីពី កិច្ចព្រមព្រៀងក្រោយ Brexit ដែលបានប្រារព្ធធ្វើឡើងចាប់តាំងពីដើមឆ្នាំ ២០២០ មក ភាគីអង់គ្លេសនិង EU នៅតែមិនទាន់ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ណាមួយ ដោយសាមានការខ្វែងគំនិតគ្នាដ៏ជ្រាលជ្រៅ លើវិស័យសំខាន់ៗដូចជា៖ ការធ្វើពាណិជ្ជកម្មសមភាព ឬរបរនេសាទត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ