អង់គ្លេសត្រូវតែដោះស្រាយដោយខ្លួនឯង វិបត្តិជនចំណាកស្រុក

(VOVWORLD) - នៅថ្ងៃទី ២៧ ខែវិច្ឆិកា អនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Margaritis Schinas បានប្រកាសថា អង់គ្លេសត្រូវតែដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើចំណាកស្រុកដោយខ្លួនឯង បន្ទាប់ពីប្រទេសនេះបានចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅកាត់ថា Brexit។

ថ្លែងទៅកាន់សារព័ត៌មាននៅលើកោះ Kos ភាគនិរតីប្រទេសក្រិក ក្នុងឱកាសបើកទីតាំងប្រមូលផ្តុំជនចំណាកស្រុកឡើងវិញ លោក Margaritis Schinas បាននិយាយថា៖ “អង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបហើយ។ ដូច្នេះ ចាប់ពីពេលនេះតទៅ អង់គ្លេសត្រូវសម្រេចចិត្តដោយខ្លួនឯងអំពីរបៀបរៀបចំ និងការគ្រប់គ្រងព្រំដែនរបស់ខ្លួនយ៉ាងដូចម្តេច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ