អង់គ្លេសទប់ទល់នឹងការវាយប្រហារតម្រង់ទៅលើសហគមន៍ជនឥស្លាម

(VOVworld) – នាថ្ងៃទី ១០ មិថុនា ប៉ូលីស្តអង់គ្លេសបានចាប់ឃុំខ្លួនជនសង្ស័យ ចំនួន
៤ នាក់ ទាក់ទិនដល់ការដុតសាលាអន្តេវាសិករបស់សហគមន៍ជនឥស្លាម នៅទីក្រុង
ឡុង ដែលបានកើតមានឡើង នាយប់ថ្ងៃទី ៨ មិថុនា ធ្វើឲ្យគ្រូបង្រៀននិងសិស្សចំនួន
១២៨ នាក់​ត្រូវជំលៀសចេញ។ នេះគឺជាការ ដុតលើកទី ២ តម្រង់ទៅលើមូលដ្ឋាន
របស់ជនឥស្លាមនៅទីក្រុងឡុង បន្ទាប់ ពីការសំលាប់ទាហានអង់គ្លេសម្នាក់ ដែលបាន
កើតមានឡើង នាថ្ងៃទី ២២ ឧសភា។ មេប៉ូលីសទីក្រុងឡុង លោក Simon Letchford បានទទួលស្គាល់ថា៖ បណ្ដាការវាយប្រហារតម្រង់ទៅលើសហគមន៍ជនឥស្លាមនៅ
អង់គ្លេសបានកើន ឡើង។ ប៉ុន្តែ ស្ថានភាពនៅតែស្ថិតក្នុងការត្រួតពិនិត្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ