អង់គ្លេសនិងបារាំងធ្វើសហប្រតិបត្តិការប្រឆាំងនឹងការជួញដូរមនុស្ស

(VOVworld)-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bernard Cazeneuve នាថ្ងៃទី២វិច្ឆិកា
បានឲ្យដឹងថា ប៉ូលីសប្រទេសនេះនិងប៉ូលីសអង់គ្លេសនឹងសហការគ្នាក្នុងការ រុះរើបណ្តាញជួញដូរមនុស្សនិងប្រឆាំងជាមួយ ស្ថានភាពអន្តោប្រវេសន៍ខុសច្បាប់ ។ ក្នុងជំនួបនៅក្រុងឡុង រដ្ឋមន្ត្រី Cazeneuve និងសមភាគីអង់គ្លេស Theresa May បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការឆ្លង ដែន រវាងបណ្តាកងកម្លាំងប្រតិបត្តិច្បាប់ សំដៅទប់ទល់នឹងវិបត្តិអន្តោប្រវែសន៍។ លោក​
Cazeneuve បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងជួយជម្រុញកិច្ចសហ ប្រតិបត្តិការរវាងកម្លាំងប៉ូលីស ស្ថាប័នចារកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការលើ
វិស័យច្បាប់ ក្នុងការប្រឆាំងការជួញដូរមនុស្សនិងស្ថានភាពអន្តោប្រវែសន៍ខុស
ច្បាប់ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ