អង់គ្លេសនៅជាកន្លែងគួរឲ្យទាក់ទាញបំផុតទ្វីបអឺរ៉ុបចំពោះមជ្ឈដ្ឋានអាជីវករនិងពលករ

(VOVWORLD) - របាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Colliers International ឲ្យដឹងថាដោយមិនអើពើដល់ស្ថានភាពអស្ថិរភាពទាក់ទិនដល់បញ្ហា Brexit អង់គ្លេសនៅ ជាកន្លែងគួរឲ្យទាក់ទាញបំផុតនៅទ្វីបអឺរ៉ុបចំពោះមជ្ឈដ្ឋានសហគ្រិននិងពលករ។ 

មនុស្សមានទេពកោសល្យ ទីតាំងភូមិសាស្ត្រ គុណភាពជីវភាពរស់នៅនិងការ ចំណាយជាកត្តាដែលជួយអង់គ្លេសឈ្នះលើប្រទេសអឺរ៉ុបផ្សេងៗ។ នាយក Colliers International លោក Simon Ford ឲ្យដឹងថា បើទោះបីជាភាគីជាច្រើន ចេញផ្សាយរបាយការណ៍មិនសូវល្អទាក់ទិនដល់ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងហានិភ័យរបស់អង់គ្លេសក្ដី ប៉ុន្តែការស្រាវជ្រាវរបស់ Colliers International សរឲ្យឃើញថា ជាទូទៅអង់គ្លេសនៅតែមានកិត្យានុភាពដ៏ខ្លាំង ពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ