អង់គ្លេសផ្តល់អាទិភាពលើបញ្ហាអាកាសធាតុនិងការអប់រំនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7

(VOVWORLD) - ប្រទេស G7 នឹងកំណត់គោលដៅអប់រំសម្រាប់កុមារីហើយព្រមព្រៀងគ្នាលើផែនការប្រកបដោយមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើត វិធានការណ៍ថ្មីៗដើម្បីទប់ស្កាត់គ្រោះអត់ឃ្លាន។
អង់គ្លេសផ្តល់អាទិភាពលើបញ្ហាអាកាសធាតុនិងការអប់រំនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab (រូបថត៖ TTXVN)

នៅថ្ងៃទី ២ ខែឧសភាប្រ អង់គ្លេសដែលជាប្រទេសប្រធានប្ដូរវេននៃក្រុមប្រទេស ឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោកទាំង ៧ (G7) បានប្រកាសពីគោលដៅស្ដីពីការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងការអប់រំសម្រាប់កុមារីនឹងក្លាយទៅជាខ្លឹមសារចម្បងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេស G7 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ នៅទីក្រុងឡុងចក្រភពអង់គ្លេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានអះអាងថាបណ្តាប្រទេស G7 នឹងធ្វើសកម្មភាពដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ នៅលើពិភពលោកប្រកបដោយសមភាព។ លើសពីនេះទៀត ប្រទេសទាំងនេះនឹងកំណត់គោលដៅអប់រំសម្រាប់កុមារីហើយព្រមព្រៀងគ្នាលើផែនការប្រកបដោយមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើត វិធានការណ៍ថ្មីៗដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ