អង់គ្លេសមានបំណងចង់ស្ដារទំនាក់ទំនងសហប្រតិបត្តិការជាមួយបារាំង

(VOVWORLD) - ក្រោយពីអាមេរិក អូស្ត្រាលីនិងអង់គ្លេសប្រកាសកិច្ចព្រមព្រៀង AUKUS រួចមក បារាំងបានបង្ហាញប្រតិកម្មដ៏ស្រួចស្រល់ ដោយចាត់ទុកថា បណ្ដាប្រទេសនេះបានបំភាន់ បារាំងដើម្បីធ្វើការព្រមព្រៀងគ្នាជំនួសឲ្យកិច្ចសន្យារបស់បារាំងស្ដីពីការដំឡើងនាវា មុជទឹកសម្រាប់អូស្ត្រាលីក្នុងតម្លៃ៦៦ពាន់លានដុល្លាអាមេរិក។ 

អង់គ្លេសមានបំណងចង់ស្ដារទំនាក់ទំនងសហប្រតិបត្តិការជាមួយបារាំង - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron (ខាងស្ដាំ) និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson។ (រូបថត៖ Reuters)
នៅថ្ងៃទី២៤ ខែកញ្ញា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយក រដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទ។ លោក Boris Johnson បានសម្ដែងបំណងចង់ស្ដារទំនាក់ទំនងសហប្រតិបត្តិការជាមួយ បារាំង។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយ បញ្ហាជនចំណាកស្រុកពីបារាំងចូលមកអង់គ្លេសតាមច្រកសមុទ្រ Manche ផងដែរ។
កិច្ចសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីថ្នាក់ដឹកនាំអង់គ្លេសឡើងសម្លេងចាត់ទុកថា បារាំងគួរតែបញ្ឈប់ដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តអាមេរិកនិង អូស្ត្រាលី ពាក់ព័ន្ធដល់ការជជែកវែកញែកអំពីកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ក្នុងនោះអូស្ត្រាលីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងផ្គត់ផ្គង់នាវាមុជទឹករបស់ បារាំង។ ជាការឆ្លើយតបវិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាន និយាយថា នឹងទន្ទឹងរង់ចាំសំណើរពីខាងលោកនាយករដ្ឋមន្រ្តី Boris Johnson។
ក្រោយពីអាមេរិក អូស្ត្រាលីនិងអង់គ្លេសប្រកាសកិច្ចព្រមព្រៀង AUKUS រួចមក បារាំងបានបង្ហាញប្រតិកម្មដ៏ស្រួចស្រល់ ដោយចាត់ទុកថា បណ្ដាប្រទេសនេះបានបំភាន់ បារាំងដើម្បីធ្វើការព្រមព្រៀងគ្នាជំនួសឲ្យកិច្ចសន្យារបស់បារាំងស្ដីពីការដំឡើងនាវា មុជទឹកសម្រាប់អូស្ត្រាលីក្នុងតម្លៃ៦៦ពាន់លានដុល្លាអាមេរិក។ បារាំងបានកោះហៅ ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកនិងអូស្ត្រាលីវិលមកប្រទេសវិញ បន្ទាប់ពីអាមេរិកនិង អង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ