អង់គ្លេសយកចិត្តទុកដាក់ដល់តំបន់សេរីពាណិជ្ជកម្មអាស៊ី ប៉ាស៊ីហ្វិក

(VOVWORLD) -កាសែត Financial Times (កាសែតហិរញ្ញវត្ថុ) នាថ្ងៃទី ៣ មករា បានចុះផ្សាយព័ត៌មានថាអង់គ្លេសកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមប្លុកបណ្ដាប្រទេសចុះហត្ថលេខីនៃកិច្ចព្រមព្រៀងដែគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) ក្រោយពីពេលប្រទេសនេះចាក់ចេញពីសហភាពអឺរ៉ុប  (EU) ឬហៅកាត់ថា Brexit។
អង់គ្លេសយកចិត្តទុកដាក់ដល់តំបន់សេរីពាណិជ្ជកម្មអាស៊ី ប៉ាស៊ីហ្វិក - ảnh 1អង់គ្លេសយកចិត្តទុកដាក់ដល់តំបន់សេរីពាណិជ្ជកម្មអាស៊ី ប៉ាស៊ីហ្វិក 

កាសែត Financial Times (កាសែតហិរញ្ញវត្ថុ) នាថ្ងៃទី ៣ មករា បានចុះផ្សាយព័ត៌មានថាអង់គ្លេសកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមប្លុកបណ្ដាប្រទេសចុះហត្ថលេខីនៃកិច្ចព្រមព្រៀងដែគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) ក្រោយពីពេលប្រទេសនេះចាក់ចេញពីសហភាពអឺរ៉ុប  (EU) ឬហៅកាត់ថា Brexit។

តាមកាសែតនេះ អង់គ្លេសបានបើកឲ្យដំណើការរាល់កិច្ចចរចរក្រៅផ្លូវការស្ដីពីការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មពោលខាងលើ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការនាំចេញក្រោយBrexit។ នាបច្ចុប្បន្ន TPP មានការចូលរួមរបស់ប្រទេសប៉ាស៊ីហ្វិកដូចជា៖ ជប៉ុន កាណាដា និងមិចស៊ីកូ។ ក៏ប៉ុន្តែ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោក Greg Hands បានសង្កត់ធ្ងន់ថា " គ្មានដែនកំណត់ភូមិសាស្ត្រណាមួយដែលអាចរារាំងអង់គ្លេសចូលរួមប្លុកនេះបានឡើយ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ