អង់គ្លេសរក្សាដដែលទស្សនៈគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P៥+១

អង់គ្លេសរក្សាដដែលទស្សនៈគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P៥+១ - ảnh 1
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (ខាងស្ដាំ)និងសមភាគីអ៊ីស្រាអ៊ែល
លោក Benjamin Netanyahu (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៦ កុម្ភៈ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹង
ថានាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានបញ្ជាក់ជាមួយសមភាគី
អ៊ីស្រាអ៊ែលលោក Benjamin Netanyahu នៅជំនួបសន្ទនានៅទីក្រុងឡុងដ៍ថា អង់គ្លេស
គាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុមP៥+១ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាមួយ
អ៊ីរ៉ង់អំពីការបង្កអស្ថិរភាពនៅក្នុងតំបន់។មុននឹងជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី
អង់គ្លេសនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Netanyahu បាននិយាយពីការ
អនុវត្តន៍បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់នៅពេលស្វាគមន៍បទដាក់ទណ្ឌកម្មថ្មីរបស់
រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donald Trump ទៅលើ អ៊ីរ៉ង់ ហើយចាត់ទុក
ថា ប្រទេសដែលមានការទទួលខុសត្រូវផ្សេងៗទៀតគប្បី មានសកម្មភាពដូច្នេះ។
ប៉ុន្តែ ក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអ៊ែល នាយករដ្ឋមន្រ្តីអង់គ្លេសអះ
អាងថា ក្រុងឡុងដ៍គាំទ្រការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ បើទោះបីជា
ត្រូវតាមដានយ៉ាងម៉ត់ចត់នូវឥរិយាបទនៃប្រទេស នេះក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ