អង់គ្លេសរំងាប់អារម្មណ៍ប្រជាជនអំពី ហានិភ័យមិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU

(VOVWORLD) -រដ្ឋាភិបាលអង់គ្លេសមានជំនឿជាក់ថា៖ នឹងមិនកើតមានឡើងការប្រយុទ្ធគ្នាស្លាប់រស់នោះទេ ក្រោយពីទីក្រុងឡុងដ៍ចាកចេញពីដំបូលរួមអឺរ៉ុប ឬហៅថា Brexit ឡើយ។ 

អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននាំចេញសេចក្ដីប្រកាសពោលខាងលើ សំដៅរំងាប់អារម្មណ៍ប្រជាពលរដ្ឋអំពីផលប៉ះពាល់អវិជ្ជមាន ខណៈដែលអង់គ្លេស និងសហភាពអឺរ៉ុប (EU) មិនទទួលបានកិច្ចព្រមព្រៀងណាមួយ ដូចកាសែត Sunday Times បានចុះផ្សាយកន្លងទៅ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ មានកិច្ចការសំខាន់ៗជាច្រើន ព្រមទាំង សេចក្ដីសម្រេចចិត្តនានាបានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូអង់គ្លេស និង EU មិនទាន់ទទួលបានកិច្ចព្រមព្រៀងនៅឡើយ ទោះជាយ៉ាងណាក៏ដោយ លោករូបនេះបានអះអាងថា៖ប្រការនេះនឹងមិនកើតឡើងឡើយ។

មុននេះ កាសែត Sunday Times បានចុះផ្សយព័ត៌មានថា៖ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានវាយតម្លៃថា៖ ប្រទេសខ្លួននឹងធ្លាក់ចូលទៅក្នុងការខ្វះខាតប្រេងសាំង ស្បៀងអាហារ និងឱសថ ប្រសិនបើទីក្រុងឡុងដ៍មិនទទួលបានកិច្ចព្រមព្រៀងជាមួយ EU។ ព័ត៌មានពោលខាងលើបានធ្វើឲ្យប្រជាជនអង់គ្លេសមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីផលវិបាកក្រោយ Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ