អង់គ្លេសសង្កត់ធ្ងន់ទៅលើសិទ្ធិប្រគល់កាកសំណល់វិទ្យុសកម្មសំរាប់ប្រទេស EU វិញ

(VOVWORLD) - ក្នុងសេចក្តីជូនដំណឹងថ្មីបំផុតដែលបានលើកច្បាស់នូវគោលជំហរ របស់អង់គ្លេសក្នុងការចរចារ Brexit រដ្ឋាភិបាលអង់គ្លេសបានផ្តោតទៅលើការ ដែលប្រទេសនេះមានសិទ្ធិប្រគល់កាកសំណល់វិទ្យុសកម្មវិញបន្ទាប់ពីពេលដែលចាកចេញពីសហភាពអឺរ៉ុប  (EU)។ 
អង់គ្លេសសង្កត់ធ្ងន់ទៅលើសិទ្ធិប្រគល់កាកសំណល់វិទ្យុសកម្មសំរាប់ប្រទេស EU វិញ - ảnh 1 អង់គ្លេសសង្កត់ធ្ងន់ទៅលើសិទ្ធិប្រគល់កាកសំណល់វិទ្យុសកម្មសំរាប់ប្រទេស EU វិញ

(VOVworld) – ក្នុងសេចក្តីជូនដំណឹងថ្មីបំផុតដែលបានលើកច្បាស់នូវគោលជំហរ របស់អង់គ្លេសក្នុងការចរចារ Brexit រដ្ឋាភិបាលអង់គ្លេសបានផ្តោតទៅលើការ ដែលប្រទេសនេះមានសិទ្ធិប្រគល់កាកសំណល់វិទ្យុសកម្មវិញបន្ទាប់ពីពេលដែលចាកចេញពីសហភាពអឺរ៉ុប  (EU)។ បណ្ដាកាកសំណល់វិទ្យុសកម្មនេះមកពីប្រទេស EU នានា ដូចជា អាល្លឺម៉ង់ អ៊ីតាលីនិងស៊ុយអែត។ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះសង្ឃឹមថា៖ ការផ្តើមឡើងបញ្ហាទាក់ទិនដល់ឃ្លាំងផ្ទុកកាកសំណល់វិទ្យុសកម្មរបស់អង់គ្លេសនាបច្ចុប្បន្ននឹងជួយបញ្ចុះបញ្ចូល EU រក្សាគោលជំហរសហប្រតិបត្តិការក្នុងបញ្ហានុយក្លេអ៊ែរ។ សេចក្តីជូនដំណឹងក៏បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវរបស់បណ្ដាប្រទេស EU ចំពោះវត្ថុធាតុនុយក្លេអ៊ែរគ្រោះថ្នាក់ដែលត្រូវបានគ្រប់គ្រងឲ្យបានម៉ត់ចត់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ