អង់គ្លេស​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ផែនការ​ផ្ទេរ​ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​ Rwanda

(VOVWORLD) - ការចំណាយលើផែនការផ្ទេរជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ប្រទេស Rwanda អាចកើនឡើងរហូតដល់ ៣,៩ ពាន់លានផោន (៥ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលប្រាំឆ្នាំ។ 

យោងតាមព័ត៌មានដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណ (IPPR) កាលពីថ្ងៃទី ១៨ ខែមីនា ថវិកាពិតប្រាកដដែលអង់គ្លេសនឹងត្រូវចំណាយដើម្បីនាំយកជនអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់ប្រទេស Rwanda អាចឡើងដល់ ២៣០.០០០ ផោនលើមនុស្សម្នាក់ អាស្រ័យលើរយៈពេលដែលពួកគេស្នាក់នៅក្នុងប្រទេសអាហ្វ្រិកនេះ។ តួរលេខនេះ គឺខ្ពស់ជាងការចំណាយដែលត្រូវបានប៉ាន់ស្មានចំនួន ៥៥.០០០ ផោនលើមនុស្សម្នាក់ដែលរដ្ឋបាលរបស់លោក Sunak គ្រោងនឹងចំណាយលើជនភៀសខ្លួនទាំងនេះ ក្នុងរយៈពេលពីរឆ្នាំ។

អង់គ្លេស​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ផែនការ​ផ្ទេរ​ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​  Rwanda - ảnh 1ជនចំណាកស្រុកត្រូវបានឆ្មាំព្រំដែនអង់គ្លេសនាំទៅកាន់កំពង់ផែ Dover ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

បន្ទាប់ពីចក្រភពអង់គ្លេសបានអនុម័តលើច្បាប់មិនផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមកអង់គ្លេសតាមផ្លូវសមុទ្រកាលពីខែកក្កដាឆ្នាំ២០២៣ រដ្ឋាភិបាលអង់គ្លេសក្នុងសប្តាហ៍នេះ គ្រោងនឹងដាក់ជូនសភាតំណាងរាស្ត្រនូវសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងស្នាក់នៅអង់គ្លេសទៅកាន់ប្រទេស Rwanda។ ប្រសិនសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត នោះការចំណាយលើផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់រដ្ឋាភិបាលអង់គ្លេស អាចនឹងផ្លាស់ប្តូរអាស្រ័យលើចំនួនមនុស្សដែលនាំយកទៅប្រទេស Rwanda និងរយៈពេលស្នាក់នៅរបស់ពួកគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ