អចិន្ត្រៃយ៍រដ្ឋាភិបាលឯកភាពលើវិធានការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat

(VOVWORLD) -នាថ្ងៃទី២៨ខែមិនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ដោយឯកភាពនូវវិធាន ការ បើកទូលាយអាកាសយានដ្ឋាន Tan Son Nhat តាមវិធានការរបស់ក្រុមហ៊ុនពិ គ្រោះយោបល់ឯករាជ្យបារាំង ADPI។ 

 

អចិន្ត្រៃយ៍រដ្ឋាភិបាលឯកភាពលើវិធានការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat - ảnh 1 អចិន្ត្រៃយ៍រដ្ឋាភិបាលឯកភាពលើវិធានការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat

នៅក្នុងកិច្ចប្រជុំនេះ សមាជិកអចិន្ត្រៃយ៍រដ្ឋាភិ បាលបានគំាទ្រនូវវិធានការលើកកម្ពស់កម្រិតទទួលអ្នកដំណើររបស់អាកាសយានដ្ឋាននេះឡើង ពី៤០ដល់៥០លាននាក់ក្នុងមួយឆ្នាំ។

        អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា វិធានការដែល ADPI នាំចេញនោះ គឺធានាប្រកបដោយប្រសិទ្ធភាពលើ គ្រប់ជ្រុងជ្រោយ ពីការប្រើប្រាស់ទុន ដីធ្លី ក៏ដូចជាសេដ្ឋកិច្ច បច្ចេកវិទ្យានិងសន្តិសុខ សុវត្ថភាព។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនបញ្ជាណែនាំឲ្យក្រុមហ៊ុនពិគ្រោះយោបល់ ADPI រួមសហការជាមួយក្រុម ហ៊ុនពិគ្រោះយោបល់ក្នុងប្រទេស ដើម្បីបំពេញនូវវិធានការដោយឈរលើមូលដ្ឋាន ធានាការប្រើប្រាស់ដីធ្លីល្អបំផុតទាំងនៅភាគខាងត្បូងនិងភាគខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ