អាណិកជន​វៀតណាម​នៅ​សិង្ហ​បុរី​​រីករាយ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​

(VOVWORLD) - នាថ្ងៃទី ៤ មករា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំបុណ្យតេតសហគមន៍អំណរនិទាឃរដូវ ឆ្នាំថោះបញ្ជស័ក ២០២៣ ដោយមានការចូលរួមពីបងប្អូនអាណិកជនវៀតណាម   ក្រុមគ្រួសារ និងប្រជាជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសសាមី។
អាណិកជន​វៀតណាម​នៅ​សិង្ហ​បុរី​​រីករាយ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ - ảnh 1ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Mai Phuoc Dung វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់អាណិកជនវៀតណាមនៅសិង្ហបុរី។ (រូបថត៖ Le Duong/TTXVN)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរីលោក Mai Phuoc Dung បានជម្រាបជូនដល់អាណិកជនវៀតណាម អំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២២ ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងពិភពលោកនៅជួបប្រទះនឹងការលំបាក។ ក្នុងឆ្នាំ ២០២២ វៀតណាមសម្រេចបាននូវអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨,០២% ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយក្នុងពិភពលោក។ ការនាំចូលនិងនាំចេញរបស់វៀតណាមសម្រេចបានជាង ៧០០ ពាន់លានដុល្លារ ទំហំសេដ្ឋកិច្ចសរុបមានជាង ៤០០ ពាន់លានដុល្លារ។

អាណិកជន​វៀតណាម​នៅ​សិង្ហ​បុរី​​រីករាយ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ - ảnh 2ការសម្តែងសិល្បៈ ដែលត្រូវបានរៀបចំឡើង និងសំដែងដោយអាណិកជនវៀតណាម។  (រូបថត៖ Le Duong/TTXVN)

ទាក់ទិននឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានអះអាងថា នៅឆ្នាំ២០២២ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយនឹងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ ដូចជាដំណើរទស្សនកិច្ចនៅសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក្នុងខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសិង្ហបុរី Halimah Yacob នៅវៀតណាមក្នុងខែតុលា។ លើសពីនេះ ក៏មានគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរបស់វៀតណាមនិងសិង្ហបុរី មកបំពេញទស្សនកិច្ចទៅវិញទៅមកផងដែរ។ ក្នុងឆ្នាំ ២០២៣ វៀតណាម និងសិង្ហបុរីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត និងលើកទី ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ គ្រោងនឹងមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ