អាណិកជនវៀតណាមនៅអូស្រ្តាលីជួយឧបត្ថម្ភគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត

(VOVWORLD) - ជំងឺរាតត្បាត COVID-19 កំពុងជះឥទ្ធិពលដល់កម្មករនិងគ្រួសារជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ទោះបីជារដ្ឋា ភិបាលនៃប្រទេសម្ចាស់ផ្ទះបានដាក់ចេញនូវវិធានការ ដើម្បីផ្តល់ជំនួយខាងហិរញ្ញវត្ថុដល់ប្រជាជននិងអាជីវកម្មក៏ដោយ ប៉ុន្តែ អាណិកជនវៀតណាមមួយចំនួនដែលរស់នៅទីនេះ មិនស្ថិតក្នុងក្របខ័ណ្ឌអ្នកទទួលបានការឧបត្ថម្ភដោយរដ្ឋាភិបាលឡើយ។ 

យ៉ាងណាមិញ លើកកម្ពស់ស្មារតី “ស្លឹកល្អការពារស្លឹក រហែក” សមាគមមាតាវៀតណាម (Me Viet) នៅអូស្រ្តាលីបានស្នើឱ្យសមាជិកនៃក្រុមជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពលំបាកនេះ។ លោកស្រី Nguyen Bao Chau អ្នកគ្រប់គ្រងសមាគមមាតាវៀតណាមនៅអូស្ត្រាលីចែករំលែកថា៖ “ដើមឡើយមានប្រភពចេញពីអាស័យដ្ឋានហ្វេសប៊ុក “មាតាវៀតណាម” នៅអូស្រ្តាលី ពោលគឺ នៅលើហ្វេសប៊ុកមានម្តាយខ្លះដែលបានបង្ហោះសារថា ពេលខាងមុខដែលពួកគេបានបាត់បង់ការងារ ហើយពួកគេគ្មានលុយ ពួកគេមិនដឹងថានឹងរ៉ាប់រងជីវភាពប្រចាំថ្ងៃយ៉ាងដូចម្ត៉េចឡើយ ហើយកូនរបស់ពួកគេនៅតែត្រូវទៅសាលារៀន បន្ទាប់មកត្រូវបង់ប្រាក់ទៀត តើពួកគេមិនដឹងរកលុយមកពីណា។  ត្រឹមតែមាន១,២នាក់ត្អូញត្អែប៉ុណ្ណោះ  តែខ្ញុំក៏ជាម្តាយម្នាក់ដែរ យខ្ញុំគិតថាមានករណីជាច្រើននៅជុំវិញ នៅពេលមិនសួរទេក៏គ្មានអ្នកណាឆ្លើយតបដែរ។ ខ្ញុំក៏គិតថាខ្ញុំជា admin នៃអាស័យដ្ឋានហ្វេសប៊ុកនេះ ហើយខ្ញុំបានបង្ហោះអត្ថបទបំផុសចលនាជួយគ្នាទៅវិញទៅមកនាគ្រាជំងឺរាតត្បាតនេះ។

ចំណែកឯលោក Vu Trung Thanh មានស្រុកកំណើតនៅខេត្ត Hai Duong បានរស់នៅអូស្ត្រាលីជិត ២ ឆ្នាំមកហើយ។ ការរីករាលដាលនៃ COVID-19 បានបណ្តាលឱ្យគាត់បាត់បង់ការងារ ប៉ុន្តែមិនឱ្យខាតពេលទេ គាត់និងសមាជិកនៃសមាគមមាតាវៀតណាម បានដឹកទំនិញជាច្រើនទៅកាន់គ្រួសារដែលជួបការលំបាក។ ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ដែលបំផុសចលនាមក សមាគមមាតាវៀតណាមនៅអូស្រ្តាលីបានរៃអង្គាសប្រាក់បានប្រមាណ ១០ ម៉ឺនដុល្លារអូស្រ្តាលី និងទំនិញជាច្រើន។ មិនត្រឹមតែជួយដល់អ្នកដែលជួបការលំបាកនៅទីក្រុង Melbourne ដែលជាប្រភពចាប់ផ្តើមនៃចលនានេះប៉ុណ្ណោះទេ សមាគមមាតាវៀត ណាមនៅអូស្ត្រាលីថែមទាំងសហការជាមួយសមាគមមាតាវៀតណាម នៅទីក្រុងនានារបស់អូស្ត្រាលី ដើម្បីរីកសាយភាយស្មារតី  “ជួយគ្នាទៅវិញទៅមក” ជួយដល់អ្នកមានស្ថានភាពជាច្រើននៅប្រទេសអូស្ត្រាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ