អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair៖ វៀតណាមជានិច្ចកាលដើរតួនាទីសំខាន់ ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស

(VOVWORLD) - នារសៀលថ្ងៃទី ១០ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកលលោក (TBI) ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair៖ វៀតណាមជានិច្ចកាលដើរតួនាទីសំខាន់ ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair។
(រូបថត៖ VGP/Nhat Bac)
TBI គឺជាអង្គការមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងដោយអតីត នាយករដ្ឋមន្ត្រី លោក Tony Blair ដើម្បីជួយរដ្ឋាភិបាលនានាក្នុងការដោះស្រាយបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយតាមរយៈការកសាងយុទ្ធសាស្ត្រ គោល នយោបាយ និងការជំរុញសកលភាវូបនីយកម្ម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសម្ដែង បំណងថា នាពេលខាងមុខ លោក Tony Blair បន្តយកចិត្តទុកដាក់ និងរួមចំណែក ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើគ្រប់វិស័យ; ជា ពិសេសការពិគ្រោះយោបល់ និងដើរតួនាទីជាស្ពានតភ្ជាប់ជាមួយដៃគូនានា ដើម្បីជួយ ឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល... ; ទាក់ទាញទុន វិនិយោគប្រកបដោយគុណភាព ក្នុងនោះមានដើមទុនមកពីអឺរ៉ុបផងដែរ។
រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រីលោក Tony Blair បានអះអាងថា វៀតណាម ជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស វាយ តំលៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានទស្សនៈដែលយក មនុស្សជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាគោលដៅនិងកម្លាំងចលករនៃការអភិវឌ្ឍ។ ដោយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh ក្នុងឋានៈជាប្រធានវិទ្យាស្ថាន TBI លោក Tony Blair បានអះអាង ថា នឹងបន្តកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការជំរុញគម្រោងកិច្ចសហ ប្រតិបត្តិការក្នុងស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ