អតីតប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

អតីតប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និង
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak (រូបថត៖TTXVN)


(VOVworld) - នារសៀលថ្ងៃទី២០ តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung Bak ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក​ Truong Tan Sang បាន
ថ្លែងអំណរគុណកូរ៉េខាងត្បូង ដែនបានផ្ដល់ទុនODA សំរាប់វៀតណាម ព្រមទាំង
សង្កត់ធ្ងន់ថា បណ្ដាអង្គភាពអាជីវកម្មជួរមុខនៃកូរ៉េខាងត្បូង កំពុងវិនិយោគយ៉ាង
ខ្លាំងក្លាចូលមកវៀតណាម។លោក Truong Tan Sang បានចាត់ទុកថា កូរ៉េខាងត្បូងគឺ
ជាដៃគូសំខាន់របស់វៀតណាម ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីនឹងរួមចំណែកនាំតំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២ហួស៣០ពាន់
លានដុល្លារអាមេរិកនាបច្ចុប្បន្ន និងទទួលបាន៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ
២០២០។លោក Truong Tan Sang ជឿជាក់ថា ក្នុង ឋានៈណាក៏ដោយ លោក Lee
Myung Bak នឹងបន្តពូនជ្រុំសំរាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ