អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak ត្រូវបានដោះលែង

អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak ត្រូវបានដោះលែង - ảnh 1
អតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak ត្រូវបានដោះលែង (Image: Vietnam+)

(VOVworld) – តុលាការព្រហ្មទ័ណ្ឌមួយនៅទីក្រុងគែរបស់អេហ្ស៊ីប នាថ្ងៃទី ២១ សីហា បានយល់ព្រមពាក្យប្តឹងជំទាស់នៃអតីតប្រធានាធិបតី Hosni Mubarak ដែលទាក់ទិន
ដល់អាជ្ញាចាប់ឃុំខ្លួនជាបណ្តោះអាសន្នរបស់ស្ថាប័នរដ្ឋអាជ្ញាព្រមទាំងសម្រេចដោះ
លែងអតីតថ្នាក់ដឹកនាំរូបនេះ។ សាលក្រមពោលខាងលើត្រូវបាននាំចេញ​ដោយសារ
ពេលវេលាធ្វើការស៊ើបអង្គេតលោក Mubarak បានអស់សុពលភាព ។ ប៉ុន្តែ អតីត
ប្រធានាធិបតីអេហ្ស៊ីប លោក Mubarak នៅបន្តចាប់ឃុំខ្លួន ក្នុងរយៈពេល ៤៨ ម៉ោង​
ទៀតដើម្បីស្ថាប័នរដ្ឋអាជ្ញាពិចារណាមើលមានការប្តឹងជំទាស់ពោលខាងលើរបស់
តុលាកាដែរឬទេ។ តាមប្រភពព័ត៌មានរបស់ផ្នែកយុត្តិធម៌មួយបានឲ្យដឹងថា៖ បណ្ដា
រដ្ឋអាជ្ញាអាចមិនប្រឆាំងជំទាស់សាលក្រោមរបស់តុលាការទេ។ តាមមជ្ឈដ្ឋានអ្នក
វិភាគថា៖សេចក្តីសម្រេចអំពីការដោះលែងជាបណ្តោះអាសន្នអតីតប្រធានាធិបតី
Mubarak និងការអនុវត្តរាល់វិធានការម៉ឹងម៉ាត់ចំពោះ អង្គការភាតរៈឥស្លាមអាច
បណ្ដាលរាល់ការប៉ះទង្កិចអំពើហឹង្សារនៅអេហ្ស៊ីប នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ