អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Colin Powell ទទួលមរណភាពនៅវ័យ ៨៤ ឆ្នាំ

(VOVWORLD) - អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោកឧត្តមសេនីយ៍ Colin Powell បានទទួលមរណភាពនៅថ្ងៃទី ១៨ ខែតុលា នៅវ័យ ៨៤ ឆ្នាំ។ 

ក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ Colin Powell បានប្រកាសថា អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក និងជាប្រធានអគ្គសេនាធិការចម្រុះអាមេរិកបានទទួលមរណភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩ ទោះបីជាលោកទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយក៏ដោយ។

សូមបញ្ជាក់ដែរថា លោក Colin Powell គឺជារដ្ឋមន្ត្រីការបរទេសស្បែកខ្មៅដំបូងគេ ដែលបានជួយរៀបចំគោលនយោបាយកិច្ចការបទេសអាមេរិកនៅសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១។ ធ្លាប់ជាឧត្តមសេនីយ៍ផ្កាយ ៤ មួយរូប លោក Colin Powell ក៏ជាជនស្បែកខ្មៅដំបូងគេដែលបានក្លាយទៅជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅឆ្នាំ ១៩៨៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ