អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Do Muoi ទទួលមរណភាព

(VOVWORLD) - យោងតាមព័ត៌មានពីគណៈកម្មការការពារនិងថែទាំសុខភាពសម្រាប់កម្មាភិបាលមជ្ឈឹមឲ្យដឹងថា អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមលោក Do Muoi បានទទួលមរណភាពកាលពីវេលាម៉ោង១១និង១២នាទី យប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ១០៨ ដោយសារអាយុ ច្រើននិងសុខភាពអន់ខ្សោយ។

  លោកបានកើតនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩១៧ នៅឃុំ Dong My ស្រុក Thanh Tri ទីក្រុងហាណូយ។ អតីតអគ្គលេខាបក្សលោក Do Muoi បានកាន់តំណែងជា ច្រើនក្នុងដំណើរការបំពេញការងារ ហើយក៏មានស្នាដៃដ៏ធំធេងជាច្រើនសម្រាប់ បុព្វហេតុបដិវត្តន៍របស់បក្សនិងប្រជាជាតិផងដែរ។

ក្នុងប៉ុន្មានឆ្នាំកាន់តំណែងជាអគ្គលេខាបក្ស (ចាប់ពីខែមិថុនា ឆ្នាំ១៩៩១ ដល់ ខែធ្នូ ឆ្នាំ១៩៩៧) លោកបានរួមជាមួយគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យ នយោបាយ និងគណៈលេខា ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព វៀតណាមទាំងមូលបន្តអនុវត្តន៍មាគ៌ាផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស បំពេញល្អនូវភារកិច្ចដែលត្រូវបានបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ អតីត អគ្គលេខាបក្សលោក Do Muoi ត្រូវបានប្រគល់ជូនគ្រឿងសម្គាល់ជាបក្ខជន៨០ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ