អតីតអគ្គលេខាធិការ អ.ស.ប. Ban Ki Moon មិនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង

អតីតអគ្គលេខាធិការ អ.ស.ប.  Ban Ki Moon មិនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង - ảnh 1
អតីតអគ្គលេខាធិការ អ.ស.ប. Ban Ki Moon មិនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង (VNA)


(VOVworld) – នាថ្ងៃទី ១ កុម្ភៈ អតីតអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានប្រកាសនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ព្រម
ទាំង សុំទោសដោយសារបានធ្វើឲ្យមនុស្សជាច្រើននាក់ឧកចិត្តអំពី សេចក្តីសម្រេច
ពោលខាងលើ។ ថ្លែងមតិនៅសន្និសីទកាសែត លោក Ban Ki-moon បានប្រកាស
នឹងចេកចេញពីឆាកនយោបាយ។ បើទោះបីមិននាំចេញមូល ហេតុច្បាស់ក្តី ប៉ុន្តែ
លោក Ban Ki-moon បានឲ្យដឹងថា៖ សេចក្តីស្នេហាជាតិនិង បំណងប្រាថ្នារបស់
លោកត្រូវបានមុខសញ្ញាមួយចំនួនមួលបង្កាច់និងបំផ្លាញ ចោល។ ប្រតិកម្មចំពោះ
សេចក្តីសម្រេចរបស់លោក Ban Ki-moon បណ្ដាគណៈ បក្សនយោបាយនៅកូរ៉េខាង
ត្បូងក៏បានសម្តែងការផ្ញាក់ផ្អើលផងដែរ។ អ្នកនាំពាក្យគណៈបក្សកាន់អំណាច
 Saenuri សមាជិកសភា លោក Kim Sung-won បានចាត់ទុកថា៖ សេចក្តីសម្រេច
របស់លោក Ban Ki-moon គឺគួរឲ្យសោកស្តាយហើយសម្តែងក្តីសង្ឃឹមថា៖ លោក
 Ban Ki-moon នឹងមានការរួមវិភាគទានសំរាប់ប្រជាពលរដ្ឋដោយឈរលើបទ
ពិសោធន៍ក្នុងឋានៈជាអតីតអគ្គលេខាធិការ អ.ស.ប.៕

ប្រតិកម្មទៅវិញ

ផ្សេងៗ