អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាមិត្តដ៏អស្ចារ្យរបស់បក្សនិងប្រជាជនឡាវ

(VOVWORLD) -  នេះគឺជាការវាយតម្លៃរបស់អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Choummaly Sayasone ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។
អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាមិត្តដ៏អស្ចារ្យរបស់បក្សនិងប្រជាជនឡាវ - ảnh 1អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ ឡាវ  លោក Choummaly Sayasone អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម

អតីតអគ្គលេខាបក្ស លោក Le Kha Phieu ជាមនុស្សដែលជិតស្និទ្ធនិងមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបដិវត្តឡាវនិងសមរភូមិឡាវ។ ចាប់តាំងពីជា ឧត្តមសេនីយ៍ក្នុងជួរកង ទ័ព រហូតដល់ក្លាយជាមេដឹកនាំជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តវៀតណាម មក លោក Le Kha Phieu តែងតែ យកចិត្តទុកដាក់ដល់ការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ និងតែងតែពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀត ណាម - ឡាវ ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ ជាច្រើនចំពោះប្រទេសនិងប្រជាជនឡាវផងដែរ។ នេះគឺជាការវាយតម្លៃរបស់អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Choummaly Sayasone ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Choummaly Sayasone បានមានប្រសាសន៍ថា៖ “សមមិត្ត Le Kha Phieu គឺជាអ្នកបដិវត្តជើងចាស់ដ៏ស្មោះត្រង់មួយរូប ជាកម្មាភិបាលវាងវៃផងដែរ។ ក្នុងនាមជាកម្មាភិបាលដែលបានឆ្លងកាត់មុខតំណែងជាច្រើន ប៉ុន្តែនៅក្នុងមុខតំណែងនីមួយៗ លោកតែងតែបំពេញយ៉ាងល្អប្រសើរ។ ក្នុងកំឡុងពេលកាន់តំណែងជាមេដឹកនាំក្នុងជួរកងទ័ព លោកជាមេបញ្ជាការផង ជាសេនាធិការផង និងជាអ្នកទទួលបន្ទុកលើវិស័យជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងកងទ័ពចំណានរបស់ប្រជាជន និងដោះស្រាយយ៉ាងល្អ ការងារគោលនយោបាយ និងសមរភូមិខាងក្រោយរបស់កងទ័ពផងដែរ”

លោក Choummaly Sayasone បានសម្តែងនូវការសោកស្តាយនៅពេលទទួលព័ត៌មានថា លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានលាចាកលោក។ លោកបានចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជននិងក្រុមគ្រួសារសពលោក Le Kha Phieu ផង។ ជាមួយនឹងតួនាទីរបស់ខ្លួន លោក Choummaly Sayasone បានសន្យាថា នឹងបន្តអាជីពបដិវត្តការពារនិងថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីដ៏អស្ចារ្យរវាងប្រទេសឡាវនិងវៀតណាមឲ្យស្ថិរភាពជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ