អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចូលរួមចំណែក ដល់ការអភិវឌ្ឍសតិអារម្មណ៍ហូជីមិញ

(VOVWORLD) - បើតាមលោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិត វិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg ចាត់ទុកថា អត្ថបទសរសេរថ្មីរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong បានលើកឡើងលក្ខណៈដ៏ជាក់លាក់នៃការកសាង សង្គមនិយមនៅវៀតណាមដែលជាបញ្ហាកំពុងត្រូវបានសាធារណៈមតិនៅរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់។
អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដោយមាន ចំណងជើងថា “បញ្ហាខាងទ្រឹស្ដីនិងការពិតជាក់ស្ដែងមួយចំនួនអំពីសង្គមនិយមនិង មាគ៌ាឈានឡើងសង្គមនិយមនៅវៀត ណាម” មិនត្រឹមតែទទួលបានការយកចិត្ត ទុកដាក់ពិសេសពីសាធារណៈមតិក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងពីសំណាក់អ្នក ប្រាជ្ញអន្តរជាតិទៀតផង។
អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចូលរួមចំណែក ដល់ការអភិវឌ្ឍសតិអារម្មណ៍ហូជីមិញ - ảnh 1លោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg។ (រូបថត៖ VNA)

បើតាមលោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg ចាត់ទុកថា អត្ថបទសរសេរថ្មីរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong បានលើកឡើងលក្ខណៈដ៏ជាក់លាក់នៃការកសាង សង្គមនិយមនៅវៀតណាមដែលជាបញ្ហាកំពុងត្រូវបានសាធារណៈមតិនៅរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់។
លោកសាស្ត្រាចារ្យ Kolotov បានសង្កត់ធ្ងន់ថា ក្នុងអត្ថបទសរសេរខាងលើ លោកអគ្គលេខាបក្ស Nguyen Phu Trong បានចែករំលែកមតិដោយឈរលើស្មារតី ស្ថាបនា អំពីរាល់កំណែទម្រង់មិនសម្រេចជោគជ័យនៅសហភាពសូវៀត ដែលនាំទៅ ការដួលរលំរបស់រដ្ឋសូវៀត។ លោកអគ្គលេខាបក្សក៏បានលើកឡើងយ៉ាងទៀងត្រង់នូវ គុណវិបត្តិនៃរបបប្រជាធិបតេយ្យតាមរូបមន្ត “ប្រជាធិបតេយ្យសេរីភាព” ដែលលោក ខាងលិចផ្សព្វផ្សាយផងដែរ ក្នុងនោះប្រព័ន្ធអំណាចសឹងតែទាំងស្រុងនៅតែមកលើ វណ្ណៈអ្នកមានជាភាគតិច ហើយបម្រើផលប្រយោជន៍របស់សម្ព័ន្ធក្រុមហ៊ុនមូលធនធំៗ ដែលនាំទៅ “ប្រជាធិបតេយ្យត្រឹមតែជារូបភាពប៉ុណ្ណោះ ឥតន័យនិងមិនពិតទេ”។
អ្នកជំនាញរុស្ស៊ីរូបនេះ ក៏ជាប់ចិត្តយ៉ាងខ្លាំងជាមួយមតិរបស់លោកអគ្គលេខានៃ បក្សកុម្មុយនិស្ត វៀតណាម អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់ដល់ប្រសិទ្ធភាព ការងារ ការប្រតិបត្តិតាមវិន័យ គោលការណ៍ក្នុងបក្ស ព្រមទាំងលុបបំបាត់ចោលអ្នក ដែលមិនសក្តិសមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ