អតិផរណានៅអង់គ្លេសកើនឡើងខ្ពស់បំផុតក្នុងអំឡុងជិត១ទសវត្សរិ៍កន្លងមក

(VOVWORLD) - មូលហេតុគឺតម្លៃថាមពលហក់ឡើង និងតម្រូវការប្រើ ប្រាស់កើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ដោយសារជម្ងឺរាតត្បាតកូវីដ-១៩។
យោងតាមទីភ្នាក់ងារធ្វើស្ថិតិជាតិអង់គ្លេស (ONS) បានជូនដំណឹងថា អតិផរណា នៃប្រទេសនេះក្នុងខែតុលាបានកើនឡើងដល់៤,២% ដែលជាកម្រិតខ្ពស់បំផុតចាប់ តាំងពីខែវិច្ឆិកាឆ្នាំ២០១១មក។ មូលហេតុគឺតម្លៃថាមពលហក់ឡើង និងតម្រូវការប្រើ ប្រាស់កើនឡើងយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ដោយសារជម្ងឺរាតត្បាតកូវីដ-១៩។
មុននោះ អតិផរណារបស់អង់គ្លេសក្នុងខែកញ្ញាគឺ៣,១% ដែលខ្ពស់ជាងគោល ដៅត្រឹម២% ដែលរដ្ឋាភិបាលបានដាក់ចេញ។ ប្រធានសេដ្ឋកិច្ចវិទូរបស់ ONS លោក Grant Fitzner ចាត់ទុកថា មូលហេតុបណ្ដាលឲ្យអតិផរណាក្នុងខែតុលាកើន ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១ទសវត្សរិ៍កន្លងមក គឺការកើនឡើងនៃ ការចំណាយលើថាមពល ឥន្ធនះ តម្លៃយានយន្តចាស់ ថ្លៃសេវាកម្មនៅតាមភោជនីយ ដ្ឋាននិងសណ្ឋាគារ។ កង្វះខាតនៃបន្ទះឈីប semiconductor លើទូទាំងពិភពលោកបាន បង្កឡើងការលំបាកដល់ផ្នែកផលិតរថយន្ត ពីនោះជំរុញតម្លៃរថយន្តចាស់ដែលបានប្រើ ឲ្យកើនខ្ពស់។ ក្រៅពីនោះ ស្ថានការណ៍អាក់ខាននៃប្រភពផ្គត់ផ្គង់លើទូទាំងពិភពលោក និងថ្លៃឥន្ធនៈខ្ពស់ ក៏បានរួមចំណែកបណ្ដាលឲ្យអតិផរណាកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ