អតិផរណានៅអាស៊ានអាចកែលម្អបានលឿនជាងបណ្តា​ខឿន​សេដ្ឋកិច្ចរីកចម្រើន

(VOVWORLD) - លោក Sanjay Mahur ប្រធានសេដ្ឋវិទូរបស់ធនាគារ ANZ ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌា កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានចាត់ទុកថា អតិផរណានៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចកាត់បន្ថយនិងកែលម្អបានយ៉ាងឆាប់រហ័សជាងបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។
អតិផរណានៅអាស៊ានអាចកែលម្អបានលឿនជាងបណ្តា​ខឿន​សេដ្ឋកិច្ចរីកចម្រើន - ảnh 1ការដឹកជញ្ជូនទំនិញនៅកំពង់ផែ Pasir Panjang ប្រទេសសិង្ហបុរី។ (រូបថត៖ AFP/TTXVN)

យោងតាមលោក Sanjay Mahur អតិផរណានៅតំបន់នេះត្រូវបានចាត់ទុកថា គឺដោយសារតែការតក់ស្លុតនៃតម្លៃទំនិញហក់ឡើងខ្ពស់ មិនមែនដោយសារកង្វះពលកម្ម ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងបណ្តាសេដ្ឋកិច្ចអភិវឌ្ឍន៍នោះទេ។ ដូច្នេះ វិធានការ “ដោះស្រាយបញ្ហា” អតិផរណានៅក្នុងខឿនសេដ្ឋកិច្ចនានា មិនអាចដូចគ្នានោះទេ ពីព្រោះអតិផរណាខុសគ្នា។

ចែករំលែកជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទច្នៃប្រឌិតហិរញ្ញវត្ថុអាស៊ាន ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៨-៩ ខែកុម្ភៈ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Mathur បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយអតិផរណា អាស៊ានត្រូវផ្តោតលើការពង្រឹងការផ្គត់ផ្គង់ស្បៀងអាហារ ហើយរដ្ឋាភិបាលគួរតែពិចារណាលើការជួយឧបត្ថម្ភសាច់ប្រាក់ដល់ក្រុមមានចំណូលទាប៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ