អត្រាអ្នកគាំទ្រគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក S.Abe កើនឡើង

(VOVWORLD) -អត្រាអ្នកគាំទ្រគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងរយៈពេល ១ សប្ដាហ៍កន្លងទៅបានកើនពី ១,៩% ឡើងដល់ ៣៨,៩ %។
អត្រាអ្នកគាំទ្រគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក S.Abe កើនឡើង - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

អត្រាអ្នកគាំទ្រគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងរយៈពេល ១ សប្ដាហ៍កន្លងទៅបានកើនពី ១,៩% ឡើងដល់ ៣៨,៩ % ទោះបីជាមានរឿងអាស្រូវអំពីការជួញដូរដីសាធារណៈដែលប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋាភិបាល និងបុគ្គលលោក Abe នារយៈពេលថ្មីៗនេះ ក៏ដោយ។នេះគឺជាលទ្ធផលនៃការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo News ដែលបានអនុវត្តន៍ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១២ និង ១៣ ឧសភា។

យោងតាមការស្ទង់មតិពោលខាងលើបានឲ្យដឹងថា៖ អត្រាអ្នកមិនគាំទ្រគណៈរដ្ឋមន្ត្រីរបស់លោក Abe ក៏បានថយចុះពី ៥២,៦% ក្នុងការស្ទង់មតិមុន ទៅ ៥០,៣% នាបច្ចុប្បន្ន។ ទាក់ទិននឹងសំណួរ តើអ្នកណានឹងត្រូវបានជ្រើសតាំងជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរីនិយម (LDP) កាន់អំណាច នាខែកញ្ញាខាងមុខ លោក Shinjiro Koizumi គឺជាកូនប្រុសរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Junichiro Koizumi ទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត គឺ ២៦,៦ % ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ