អ៊ីតាលីបានប្រកាសអាទិភាពទាំង ៣ ក្នុងឆ្នាំប្រធាន G7

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7នាឆ្នាំក្រោយនឹងត្រូវបានរៀបចំឡើងនាខែមេសា នៅកោះ Capri ខណៈដែលកិច្ចប្រជុំលើកទី ២ នឹងប្រព្រឹត្តទៅបន្ទាប់ពីវិស្សមកាលរដូវក្តៅនៅទីក្រុង Fiuggi ក្នុងតំបន់ Lazio។
អ៊ីតាលីបានប្រកាសអាទិភាពទាំង ៣ ក្នុងឆ្នាំប្រធាន G7 - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ។ ប្រភព៖ EPA

នាថ្ងៃទី ១៩ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា ជម្លោះអ៊ុយក្រែន មជ្ឈិមបូព៌ា និងបញ្ញាសិប្បនិមិត្ត (AI) នឹងក្លាយទៅជាអាទិភាពទាំង ៣ ក្នុងអាណត្តិប្រទេសនេះធ្វើជាប្រធានក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍ (G7) នាឆ្នាំក្រោយ។

លោក Tajani ក៏បានប្រកាសថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7នាឆ្នាំក្រោយនឹងត្រូវបានរៀបចំឡើងនាខែមេសា នៅកោះ Capri ខណៈដែលកិច្ចប្រជុំលើកទី ២ នឹងប្រព្រឹត្តទៅបន្ទាប់ពីវិស្សមកាលរដូវក្តៅនៅទីក្រុង Fiuggi ក្នុងតំបន់ Lazio។ មុននោះ កាលពីខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានប្រកាសថា កិច្ចប្រជុំកំពូល G7 ឆ្នាំក្រោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅតំបន់ Puglia ភាគខាងត្បូងអ៊ីតាលី។ ភ្ញៀវកិត្តិយសដូចជាអូស្ត្រាលី និងនូវែលសេឡង់ នឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ