អ៊ីតាលីប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា

(VOVworld) – ព្រឹកថ្ងៃទី ២៦ កុម្ភៈ ក្រសួងមហាផ្ទៃអ៊ីតាលីបានប្រកាសលទ្ធផល នៃការបោះឆ្នោតរដ្ឋសភាប្រទេសនេះ។ តាមនោះ សម្ព័ន្ធគណៈបក្សឆ្វេងកណ្ដាល
របស់អ្នកដឹកនាំ លោក Pier Luigi Bersani កំពុងនាំមុខ ដោយមានសម្លេងគាំទ្រខ្ពស់
បំផុត ក្នុងរដ្ឋសភានិងព្រឹទ្ធសភាអ៊ីតាលី។ សម្ព័ន្ធគណៈបក្សឆ្វេងកណ្ដាល អ៊ីតាលី
ទទួលបានសម្លេងគាំទ្រ ៣២.៣១% ក្នុងព្រឹទ្ធសភា បៀបនឹង ២៩.៩៤% ដែលសម្ព័ន្ធ
គណៈបក្សស្តាំកណ្ដាលរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi
ទទួលបាន។ គណៈបក្ស “ចលនាផ្កាយ ៥” របស់តារាកំប្លែង លោក Beppe Grillo​ ទទួលបានសម្លេងគាំទ្រ ២៣.៨៩%។ សម្ព័ន្ធគណៈបក្សកណ្ដាលនិយមរបស់
នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នអ៊ីតាលី លោក Mario Monti ដណ្តើមបានសម្លេង
គាំទ្រ ៩.១៨%។ បន្ទាប់ពីលទ្ធផលនៃ ការបោះឆ្នោតត្រូវបានប្រកាស អតីតនាយក
រដ្ឋមន្ត្រី លោក Silvio Berlusconi ចាត់ទុកថា៖ នេះគឺជាការខំប្រឹងប្រែងអច្ឆរិយរបស់
គណៈបក្សស្តាំកណ្ដាល។ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នអ៊ីតាលី Mario Monti សម្តែងនូវការពេញចិត្តចំពោះលទ្ធផលនេះ។  ក្នុងពេលនោះ បណ្ឌិតនយោបាយ
ចំណុះសកលវិទ្យាល័យអាមេរិកនៅ Rome (អ៊ីតាលី) លោក James Walston បាន
ឲ្យដឹងថា៖ លទ្ធផលនៃការបោះឆ្នោតពោលខាងលើអាចនាំទៅស្ថានភាពអស្ថិរភាព
នយោបាយនៅប្រទេសនេះ៕

អ៊ីតាលីប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា - ảnh 1
សម្ព័ន្ធគណៈបក្សស្តាំកណ្ដាលរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ