អ៊ីតាលីប្រគល់គ្រឿងឥស្សារិយយសស្នាដៃជូនឯកអគ្គរដ្ឋទូតវៀតណាម

អ៊ីតាលីប្រគល់គ្រឿងឥស្សារិយយសស្នាដៃជូនឯកអគ្គរដ្ឋទូតវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតលោក Nguyen Hoang Long ទទួលបានគ្រឿងឥស្សារិយយសដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអ៊ីតាលី (រូបថត៖Vietnamplus)

(VOVworld) - នាថ្ងៃទី២៣ កក្កដា ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីតាលីលោក Sergio
 Mattarella បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអ៊ីតាលី
លោក Nguyen Hoang Long ដែលមកជំរាបលាមុនពេលបញ្ចប់ អាណត្តិបេសកកម្ម។
នៅទីនេះ ប្រធានាធិបតីលោក Mattarella បានវាយតំលៃ ខ្ពស់ចំពោះរាល់ការរួមវិ
ភាគទានរបស់លោកឯកអគ្គរដ្ឋទូតចំពោះការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៃទំនាក់
ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអ៊ីតាលីនាពេលកន្លងទៅ
រួមចំណែកនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិត ដៃគូយុទ្ធសាស្ត្រ។លោក
Mattarella ក៏បានប្រគល់ជូនឯកអគ្គរដ្ឋទូតលោក Nguyen Hoang Long គ្រឿងឥស្សា
រិយយសស្នាដៃរបស់អ៊ីតាលី ដែលជាការ កត់សំគាល់ចំពោះរាល់ការរួមវិភាគទាន
ដ៏សែនសំខាន់របស់លោកឯកអគ្គរដ្ឋ ទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ