អ៊ីតាលី-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - រ។ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien នាថ្ងៃទី ២៣ កុម្ភៈនៅទីក្រុង Turin នោះ អភិបាលក្រុង Turin លោកស្រី Chiara Appedino បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀតនាពេលខាងមុខ សំដៅធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ 
អ៊ីតាលី-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 អភិបាលទីក្រុង Turin លោកស្រី Chiara Appedino (ខាងឆ្វេង) ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien (រូបថត៖ TTXVN)


អ៊ីតាលីនិងវៀតណាមចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ និងធ្វើឲ្យ ស្រស់នូវទំនាក់ទំនងទ្វេភាគីដោយឥតឈប់ឈរ។ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលីលោក Cao Chinh Thien នាថ្ងៃទី ២៣ កុម្ភៈនៅទីក្រុង Turin នោះ អភិបាលក្រុង Turin លោកស្រី Chiara Appedino បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវខំប្រឹងប្រែងថែមទៀតនាពេលខាងមុខ សំដៅធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីអភិបាលក៏បានអះអាងថា អាជ្ញាធរទីក្រុង Turin ត្រៀមខ្លួនជាស្រេច សហការជាមួយអាជ្ញាធរទីក្រុងហូជីមិញរបស់វៀតណាម បង្កើនកិច្ចសហប្រតិបត្តិ ការ ពន្លឿនការវិនិយោគ ចែករំលែកបទពិសោធន៍ សំដៅអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Cao Chinh Thien សង្ឃឹមថា នាពេល ខាងមុខ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មក៏ដូចជាទំនាក់ទំនងរវាងតំបន់នានានៃ ប្រទេសទាំងពីរនឹងមានជំហានអភិវឌ្ឍន៍លោតផ្លោះថ្មីជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ