អ៊ីតាលីសន្យានឹងបង្កើនទំនាក់ទំនងអំពីវប្បធម៌ជាមួយវៀតណាម

អ៊ីតាលីសន្យានឹងបង្កើនទំនាក់ទំនងអំពីវប្បធម៌ជាមួយវៀតណាម - ảnh 1
រដ្ឋមន្រ្តី Hoang Tuan Anh ជួបសន្ទនាជាមួយរដ្ឋមន្រ្តីវប្បធម៌អ៊ីតាលី
(រូបថតៈ Internet)

(VOVworld)-អ៊ីតាលីសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការអំពីវប្បធម៌​ជាងទៀត
ជាមួយវៀតណាមក្នុងរយៈពេលខាងមុខ។ នេះជាការអះអាង របស់រដ្ឋមន្រ្តីវប្បធម៌អ៊ី
តាលី Lozenzo Ornaghi ក្នុងការជួបសន្ទនាជាមួយ រដ្ឋ មន្រ្តីក្រសួងវប្បធម៌ កីឡានិង
ទេសចរណ៌វៀតណាម Hoang Tuan Anh នាថ្ងៃ ទី១៧មករានៅទីក្រុង Rome។នៅ
ក្នុងជំនួននេះ ភាគីទាំងពីរបានពិភាគ្សារាល់ វិធានការសំដៅបង្កើនកិច្ចសហប្រតិបត្តិ
ការលើវិស័យវប្បធម៌។រដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរលើវិស័យមហោស្របភាពយន្ត រៀបចំរាល់ព្រឹត្តការណ៌ដូចជាសប្តាហ៌វប្ប
ធម៌ជាដើម។ រដ្ឋមន្ត្រី Lorenzo Ornaghi  សន្យានឹងបង្កររាល់លក្ខណៈងាយស្រួល
ដើម្បីឆ្នាំវៀតណាម នៅអ៊ីតាលីទទួលបានជោគជ័យ ក្នុងឱកាសរំលឹកអនុស្សាវរីយ៌
លើកទី៤០ទីវា បង្កើតទំនាក់ទំនងការទូត។ លោក Ornaghi ក៏បានសម្តែងក្តីសង្ឃឹម
ថា ក្នុងរយៈ ពេលខាងមុខ ក្រៅពីវិស័យវប្បធម៌ ទំនាក់ទំនងរវាងប្រទេសទាំងពីរ
លើ​បណ្តាវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាលក៏មានការ អភិវឌ្ឍន៌យ៉ាងខ្លាំងក្លារផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ