អ៊ីតាលីអំពាវនាវឱ្យ EU ចែករំលែកការទទួលខុសត្រូវ

(VOVWORLD) - បញ្ហានេះកំពុងគម្រាមកំហែងដល់អនាគតដែលសហភាពអឺរ៉ុបកំពុងឆ្ពោះទៅពោលគឺជាអនាគតដែលអាស្រ័យលើសមត្ថភាពរបស់ប្លុកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ។
អ៊ីតាលីអំពាវនាវឱ្យ EU ចែករំលែកការទទួលខុសត្រូវ - ảnh 1ជនចំណាកស្រុកនៅកោះ Lampedusa។ រូបថត៖ AFP/TTXVN

លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni កាលពីម្សិលមិញ (ថ្ងៃទី ១៧ ខែកញ្ញា) បានព្រមានថាអនាគតរួមរបស់សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំៗ ខណៈដែលចំនួនជនចំណាកស្រុកបានសម្រុកទៅកាន់កោះ មេឌីទែរ៉ាណេ Lampedusa របស់ប្រទេសនេះកាន់តែកើនឡើង។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ក្នុងដំណើរត្រួតពិនិត្យរួមទៅកាន់កោះ Lampedusa លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បាននិយាយថា បណ្តាប្រទេសជាសមាជិក EU ចាំបាច់ត្រូវសម្របសម្រួលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមពីរលកជនចំណាកស្រុកដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង។ បញ្ហានេះកំពុងគម្រាមកំហែងដល់អនាគតដែលសហភាពអឺរ៉ុបកំពុងឆ្ពោះទៅពោលគឺជាអនាគតដែលអាស្រ័យលើសមត្ថភាពរបស់ប្លុកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ។

ជាការឆ្លើយតប លោកស្រី von der Leyen បាននិយាយថា រលកចំណាកស្រុកមិនស្របច្បាប់គឺជាបញ្ហាប្រឈមសម្រាប់អឺរ៉ុបទាំងមូល ដូច្នេះហើយ ចាំបាច់ត្រូវមានការឆ្លើយតបរួមរបស់ប្លុកទាំងមូល។ លោកស្រីបានអំពាវនាវឱ្យសមាជិក EU ផ្សេងៗទៀតទទួលយកជនចំណាកស្រុកដើម្បីចែករំលែកបន្ទុកជាមួយអ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ